ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ហាក់ស្ងប់ស្ងាត់មិនចេញបទចម្រៀង បែបមនោសញ្ចេតនានោះទេ ព្រោះថាកន្លងមកនេះ នាងឧហ្សាហ៍ចេញតែចម្រៀងបែប កន្ត្រាក់អារម្មណ៍តែប៉ុណ្ណោះ។

យ៉ាងណាមិញ ស្រាប់តែម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំត្ររបស់ខ្លួន ក៏ដូចជាអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីសាច់សខ្ចីរូបនេះ បញ្ចេញបទបែបមនោសញ្ចេតនារបស់ខ្លួនមួយបទ មានចំណងជើងថា “ស្រលាញ់ឲ្យដូចមាត់”

ក្នុងនោះដែរ សម្រាប់បទថ្មីមួយបទនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់នាងពេញចិត្ត និងមិនខកបំណងនោះទេ ទាំងទំនុកច្រៀង និងសាច់ភ្លេងនៃបទចម្រៀងនេះ ពិតជាទាក់ទាញ និងពីរោះខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះបទនេះទើបតែចេញយប់មិញសោះ ក៏ប៉ុន្តែនៅពេលនេះ ទទួលបានអ្នកចូលមើលនៅលើបណ្តាញសង្គមរាប់សែនដង ហើយជាពិសេសនោះ បទនេះក៏ទទួលបានការ Like និង Share ពីសំណាក់មហាជន មិនតិចម៉ឺនដងនោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស