បារាំង៖ បន្ទាប់ពីបាន បង្ហាញវត្តមាន នៅឯអាកាសយានដ្ឋានរួចមក ទីបំផុត តារាសម្ដែងប្រុស ដ៏ល្បីល្បាញ ជនជាតិកូរ៉េ លោក Lee Minho បានអញ្ជើញមកដល់ទីក្រុងប៉ារីស ប្រទេសបារាំង​ ដោយសុវត្ថិភាព ព្រមទាំងមាន អ្នកគាំទ្រ ចាំស្វាមគមន៍យ៉ាងកក់ក្ដៅ។

គ្រាន់តែមកដល់ភ្លាម តារារូបនេះ បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពនៅលើ ទឹកដីបារាំង ភ្លាមៗតែម្ដង។ លើសពីនេះ តាមរយៈរូបភាព ទាំងនោះបានបង្ហាញឲ្យឃើញ យ៉ាងច្បាស់នូវ សម្រស់ដ៏ ស្រស់សង្ហាររបស់ Lee Minho បូករួមនឹងស្នាមញញឹម យ៉ាងស្រស់ថ្លា លេចចេញនូវ ស្នាមខួច ជាហេតុដែលធ្វើឲ្យ ហ្វេនស្រីៗ ឃើញហើយ ធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់តារាសង្ហារូបនេះតែម្ដង។

អ្វីដែលរឹតតែ ពិសេសនោះគឺ Lee Minho បានធ្វើឲ្យគេ កត់សម្គាល់បានថា ខ្ទង់ច្រមុះរបស់លោក ហាក់បីដូចជា មានការប្រែប្រួល ខុសពីរូបថត ក្នុងពេលអតីតកាលកន្លងទៅ ដោយមានមហាជនខ្លះ បានគិតថា តារាកូរ៉េរូបនេះ បានធ្វើការកែសម្ផ ស្សទៀតផង។ លើសពីនេះ ខ្ទង់ច្រមុះមើលទៅ មានសភាពតូច និងស្រួចជាងមុន ដែលសាកសម នឹងផ្ទៃមុខយ៉ាងខ្លាំង៕

ចង់ជ្រាបច្បាស់ តាមដានទស្សនារូបភាពខាងក្រោម៖

Lee Minho ពេលបច្ចុប្បន្ន
Lee Minho ពេលបច្ចុប្បន្ន
Lee Minho ពេលបច្ចុប្បន្ន
Lee Minho ពេលអតីតកាល
Lee Minho ពេលអតីតកាល
Lee Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]