ភ្នំពេញ៖ អាចនិយាយបានថាពីមួយថ្ងៃទៅមួយថ្ងៃប្រជាប្រិយភាព របស់តារាចម្រៀងស្រីតូចច្រឡឹង កញ្ញា បាន មុន្នីល័ក្ខ កើនឡើងខ្លាំងមែនទែន ជាមួយនឹងទេពកោសល្យចម្រៀងរបស់ខ្លួន ស្ទើរតែគ្រប់ចង្វាក់ទាំងអស់ សុទ្ធតែទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ក្នុងពេលបច្ចុប្បន្ននេះ ទាំងការរកស៊ីផងដែរ ។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពកញ្ញា បាន មុន្នីល័ក្ខ រូបនេះ តែងតែបង្ហោះបទចម្រៀង Cover នៅលើបណ្ដាញសង្គមទទួលបានការគាំទ្រយ៉ាងខ្លាំង ជាមួយនឹងការបកស្រាយចម្រៀង យ៉ាងមានទឹកដម របស់ខ្លួន។

ទន្ទឹមនឹងមានការគាំទ្រខ្លាំង បែបនេះ តារាចម្រៀងដែលជាអតីតបេក្ខជន The Voice Cambodia រដូវកាលទីមួយ កញ្ញា បាន មុន្នីល័ក្ខ បានបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលខ្លាំងតែម្ដង ។

នៅក្នុងការបង្ហោះនោះផងដែរ កញ្ញា បាន មុន្នីល័ក្ខ បានបង្ហោះរូបភាពខណៈពេលម្ដាយរបស់ខ្លួន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបន្ទាប់ពី ឆ្លងកាត់ការវះកាត់បានយ៉ាងជោគជ័យ ពីជំងឺ។

ទោះជាយ៉ាងណាក្តី ផ្អែកទៅលើការបង្ហោះទាំងនេះ បានបង្ហាញឲ្យមហាជនដឹងថា នៅពេលនេះម្ដាយរបស់ កញ្ញា បាន មុន្នីល័ក្ខ កំពុងតែធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យ ដោយមានជំងឺ ពោះវៀនដុះខ្នែង ដែលទាំងនេះ គឺជាការឆ្លើយប្រាប់របស់នាង ទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ បានជូនពរឲ្យម្ដាយ របស់ខ្លួន ឆាប់ជាពីជំងឺនេះផងដែរ៕

បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
ម្ដាយរបស់ បាន មុន្នីល័ក្ខ
ម្ដាយរបស់ បាន មុន្នីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ