អាមេរិក៖ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បាននិងកំពុងតែភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ទាក់ទិនទៅរូបថតមួយចំនួន ដែលបង្ហាញឱ្យឃើញថា មានត្រីឆ្លាមមួយក្បាលបានហែលនៅជិតមនុស្សមួយក្រុម តែពួកគេមិនដឹងខ្លួន។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងឆ្នេរសមុទ្រ Myrtle ក្នុងរដ្ឋ South Carolina កាលពីពេលថ្មីៗនេះ។

មុនពេលកើតឡើង មានភ្ញៀវទេសចរម្នាក់ឈ្មោះ Ginger Gilmer បានមកស្នាក់នៅក្នុងរីសតមួយកន្លែងឈ្មោះ Cherry Grove ហើយនាងក៏ចេញទៅយ៉រខាងក្រៅ(ជាន់ទី១៥)ដើម្បីថតរូបលេង។ មានអីស្រាប់តែនាងថតជាប់ត្រីឆ្លាមមួយក្បាល កំពុងតែហែលទឹកនៅជិតមនុស្សមួយក្រុម ដែលក្នុងនោះរួមមានកូនក្មេងនៅជិតហ្នឹងផងដែរ។

យ៉ាងណាមិញ នាងបានបង្ហោះរូបថតទាំងនេះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ មិនយូរប៉ុន្មានក៏មានអ្នកចែកចាយរូបថតទាំងនេះជាង ២៤,០០០នាក់។

មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបាននិយាយថា វាគឺគ្រាន់តែជាត្រីឆ្លាមប្រភេទ Nurse Shark តែប៉ុណ្ណោះ។ ដូច្នេះវាគ្មានគ្រោះថ្នាក់អ្វីនោះទេ។

ចំណែកអ្នកខ្លះទៀតបាននិយាយថា វាអាចនឹងមានគ្រោះថ្នាក់។ គួរតែកុំចុះលេងទឹកហ្នឹងវិញល្អជាង។

យ៉ាងណាមិញ យើងពុំដឹងច្បាស់ថាតើ ឆ្លាមទាំងនោះពិតជាខាំឬវាយប្រហារមនុស្សមួយក្រុមនោះឬយ៉ាងណានោះទេ៕

ចង់ជ្រាបច្បាស់ទស្សនារូបថតខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]