ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងចនច័ន្ទ លក្ខិណា បានចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមីលោកយុត្ថារ៉ា ឆានី អស់ពេលជាច្រើនឆ្នាំ ដែលបន្សល់នូវកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ និងមុខមាត់យ៉ាងស្រស់ស្អាត។

ទោះបីជាបច្ចុប្បន្ននាងរស់នៅ ក្នុងនាងជាស្រ្តីមេម៉ាយចិញ្ចឹមកូនស្រីយ៉ាងណាក្តី តែនាងក៏បានដើរតួជាឪពុកផងម្តាយផងបានយ៉ាងល្អ តែងតែផ្តល់ភាពកក់ក្តៅទៅកាន់កូនស្រីជាទីស្រលាញ់គ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការបង្ហើបនូវអារម្មណ៍ពិត ក្រោយមានគេសួរនាំថាម៉េចមិនយកកូនមួយ ជាមួយនឹងស្វាមីថ្មី? នាងក៏មិនស្ទាក់ស្ទើរនោះទេបានធ្វើការឆ្លើយតប ជាមួយនឹងអារម្មណ៍ពិតការខិតខំប្រឹងប្រែងសម្រាប់កូនស្រីយ៉ាងគួរឲ្យសរសើរ។ ដោយក្នុងនោះនាងបានរៀបរាប់ថា៖

«ប៉ុន្មានឆ្នាំកន្លងមកនេះ ទោះខ្ញុំផុតជីវិតទៅក៏ខ្ញុំបានសន្សំប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងជីវិត ដើម្បីទុកជូនដល់កូនស្រីរបស់ខ្ញុំដែលក្រៅពីប្រឹងរកលុយបង់ថ្លៃសាលារបស់គាត់ ហើយតទៅខ្ញុំនិងប្រឹងរកលុយបញ្ជូនគាត់ ទៅរៀននៅក្រៅប្រទេស ដោយមិនសុំជំនួយពីអ្នកណាឡើយ។ ស្រីមេម៉ាយម្នាក់នេះស៊ូស្លាប់ ដើម្បីកូនមិនដើម្បីអ្នកណាឡើយ ហើយឈប់សួរខ្ញុំថា ហេតុអ្វីខ្ញុំមិនយកកូនជាមួយអ្នកថ្មី ? ដរ៉ាបណាកូនស្រីខ្ញុំមិនទាន់មានអនាគតល្អ ខ្ញុំមិនអាចមានកូនទៀតឡើយ សំខាន់ខ្ញុំផ្តោតតែការយកចិត្តទុកដាក់លើកូនខ្ញុំតែម្នាក់ឯងគឺគ្រប់គ្រាន់ហើយ»។

តាមរយៈសារមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលបានដើរតួនាទីជាម្តាយល្អសម្រាប់កូនស្រី មិនត្រឹមតែប៉ុណ្ណោះកូនស្រីរបស់នាងពិតជាមានសំណាង ដែលមានម្តាយដែលលះបង់ ភាពនឿយហត់របស់ខ្លួន ដើម្បីឲ្យនាងមានអនាគតល្អយ៉ាងដូច្នោះ៕

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
កូនស្រី ចនច័ន្ទ លក្ខិណា និងអតីតស្វាមី
ចនច័ន្ទ លក្ខិណា និងកូនស្រី
ចនច័ន្ទ លក្ខិណា និងកូនស្រី
ប្រាក់សន្សំ ធានារ៉ាប់រងជីវិត ដើម្បីទុកជូនដល់កូនស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា