នេប៉ាល់៖ ជាការពិតណាស់ គ្រប់គ្នាប្រាកដជាមានពាក្យកោតសរសើរជាមិនខាន នៅរាល់ពេលបានឃើញសមត្ថភាពរបស់សត្វដំរី ឬសត្វដទៃ ចេះរាំ ចេះសម្ដែង យ៉ាងទាក់ទាញ និងគួរឲ្យស្រលាញ់។

ប៉ុន្តែនៅក្នុងនោះដែរ ជឿជាក់ថាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលដឹងពីសុខទុក្ខ ឬភាពលំបាកខ្លាំងរបស់ពួកវា ព្រោះទម្រាំតែចេះបានប៉ុណ្ណឹង ពួកវាត្រូវឆ្លងកាត់ការធ្វើទារុណកម្មយ៉ាងខ្លាំង។

ដំរីរងការវាយធ្វើបាប

ជាក់ស្តែង កាលពីថ្មីៗនេះក៏មានរូបភាព និងវីដេអូឃ្លីបមួយ ត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលត្រូវបានគេដឹង និងបង្ហាញឲ្យឃើញពីសកម្មភាពហ្វឹកហាត់ និងសម្ដែងរបស់សត្វដំរី នៅក្នុងប្រទេសនេប៉ាល់ ក្នុងពិធីបុណ្យប្រចាំឆ្នាំមួយ គឺត្រូវបានរងរបួសយ៉ាងដំណំ ដោយសារតែការវាយធ្វើបាបពីអ្នកបង្វឹក ឬអ្នកបង្ហាត់ពួកវា ប្រើប្រាស់សុទ្ធតែដំបង/រំពាត់ឈើ (ដំបងដូចទំពក់សម្រាប់វាយសត្វដំរី) ឬឧបករណ៍ឆក់ជាដើម។

ដំរីរងការវាយធ្វើបាប

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានប្រមាញ់បានដោយក្រុមគាំពារសត្វ PETA ដែលបង្ហាញពីទុក្ខសោករបស់សត្វដំរី ត្រូវបានគេបង្ខំពួកវាឲ្យរត់ប្រណាំង ជិះពីលើ និងលេងបាល់ជាដើម នៅក្នុងពិធីបុណ្យ Chitwan Elephant Frestival ។

ដំរីទាំងនោះត្រូវបានគេមើលឃើញថា បានរងរបួសដាច់សាច់ដំបៅជាច្រើនកន្លែងរួមមាន ផ្នែកក្បាល ក ត្រចៀក និងភ្នែកជាដើម។

ក្រុម PETA បានអះអាងថា ក្រោយវីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះចែកចាយជាសាធារណៈ ក្រុមអ្នកផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួន ក៏បានកាត់បន្ថយការផ្សាយ ឬការលក់របស់ពួកគេខ្លះៗផងដែរ នៅក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យមួយនេះ។

ដំរីរងការវាយធ្វើបាប

លោក Jason Baker អនុប្រធានជាន់ខ្ពស់ផ្នែកយុទ្ធនាការអន្តរជាតិ PETA (PETA Senior Vice President of International Campaigns) បានមានប្រសាសន៍លើកឡើងថា ដំរីគឺជាសត្វដែលមានមនោសញ្ចេតនា និងភាពឆ្លាតវៃខ្លាំង ប៉ុន្តែមិនគួរណាត្រូវយកមកបម្រើនៅក្នុងព្រឹត្តិការណ៍ ឬពិធីដ៏ឃោរឃៅមួយនេះសោះ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ខាង PETA ក៏បានអំពាវនាវឲ្យបញ្ចប់នូវពិធីបុណ្យនេះ ហើយក៏កំពុងតែជំរុញឲ្យក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ គួរណាស់ត្រូវតែកាត់បន្ថយទំនាក់ទំនង ឬការផ្សាយរបស់ខ្លួនជាមួយនឹងព្រឹត្តិការណ៍នេះ ព្រោះថាវាគឺជាទស្សនីយភាពដ៏គួរឲ្យឈឺចាប់បំផុត៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ដំរីរងការវាយធ្វើបាប
ដំរីរងការវាយធ្វើបាប
ដំរីរងការវាយធ្វើបាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]