ថ្ងៃស្អែកគឺជា ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ខាងក្រោមនេះគឺជារូបពីធម្មជាតិ ដែលយកមកពីគ្រប់ទីកន្លែងនៃភពផែនដី វាបានបង្ហាញពីសេចក្ដីស្រលាញ់ គឺរូបបេះដូងពីធម្មជាតិតែម្ដង។

រូបភាពដ៏ស្រស់ត្រកាលដែល ថតចេញពីធម្មជាតិពិតៗ ត្រូវបានអ្នកថតរូបធ្វើដំណើរជាច្រើនកន្លែង ដើម្បីប្រមូលយករូប ដែលមានរាងជាបេះដូង។ រូបទាំងនេះពិតជាមានភាពរ៉ូមេនតិចណាស់ ហើយក្នុងនោះក៏មានកូន ផេនឃ្វីន ដែលមានរូបបេះដូង ពណ៌សនៅនឹងដើមទ្រូងរបស់គេផងដែរ។ ចំនែកឯរូបធម្មជាតិដ៏ទៃទៀត គឺសត្វកុក Flamigo ខ្លួនរបស់វាមានរាងជាបេះដូង ដែលមានពណ៌សលាយ ផ្កាឈូក និងសត្វហង្សមួយគូ ដែលកំពុងតែថើបគ្នា ក.របស់ពួកគេក៏បានបង្កើតជារាង បេះដូងដែរ។ នៅមានសម្បុកឃ្មុំក៏បានបង្កើត ចេញជារាងបេះដូងនៅជាប់ដើមឈើផងដែរ។ ក្រៅពីសត្វដ៏ស្រស់ស្អាតទាំងនោះ ក៏នៅមានផ្កា ធូលីប (Tulip) ពណ៌លឿងដែលមានក្នុងរូបភាពខាងក្រោម គឺវាបានបង្ហាញនូវរូបបេះដូងពណ៌ក្រហម នៅនឹងស្លឹករបស់វា។

តើប្រិយមិត្តយល់មានគំរោងអ្វីសំរាប់ថ្ងៃ បុណ្យនៃសេចក្ដីស្រលាញ់នៅថ្ងៃស្អែកនេះ ឬ នៅ? ប្រិយមិត្តអាចបង្ហាញរូបទាំងនេះជូន អ្នកដែលជាទីស្រលាញ់របស់ គេប្រកដជាសប្បាយចិត្ត។ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖































កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]