ថៃ៖ Ploy Chompoo ជាតារាស្រីវ័យក្មេង ដែលមានទេពកោសល្យទាំងច្រៀង រាំ និងសម្តែងព្រមៗគ្នាតែម្តង។ ទៀតសោតតារាស្រីកូនកាត់ថៃ-អាល្លឺម៉ង់ រូបនេះ បានធ្វើឲ្យគ្រប់គ្នាស្គាល់នាងដំបូងតាមរយៈការច្រៀងចម្រៀងCover នៅក្នុងប្រព័ន្ធYouTube។

ដោយ Ploy Chompoo មានទឹកដមសម្លេងពីរោះ និងរូបសម្រស់ស្រស់ស្អាត ទើបធ្វើឲ្យទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ផលិតកម្មផ្សេងៗជាច្រើនទាក់ទងនាងទៅថតរឿងខ្លីៗបែបយុវវ័យ។

ប្រឡូកនៅក្នុងវិស័យសិល្បៈច្រើនឆ្នាំ តារាស្រីវ័យ១៨ឆ្នាំរូបនេះ បានព្យាយាមផ្លាស់ប្តូរខ្លួនឯងទាំងទិចនិកក្នុងការច្រៀង និងសម្តែងកាន់តែល្អជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។ តែអ្វីដែលនាងផ្លាស់ប្តូរខ្លាំងបំផុតនោះគឺស្ទាយ៍តែងខ្លួនគឺ១៨០ដឺក្រេ មើលលែងចង់ស្គាល់។

ពីមុន Ploy Chompoo មានស្ទាយ៍តែងខ្លួនបែបCute Cute តែងាកមកមើលបច្ចុប្បន្ននេះវីញ ឃើញថា នាងតែងខ្លួនបែបអឺរ៉ុប ទាំងស្ទាយ៍សក់ និងការស្លៀកពាក់ជាដើម។ ទោះបីជាមានការផ្លាស់ប្តូរស្ទើរតែ ដូចមនុស្សពីរនាក់ផ្សេងគ្នាក៏ពិតមែន ប៉ុន្តែនៅតែស្រស់ស្អាតដូចមុនដដែល៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

Ploy Chompoo ពេលបច្ចុប្បន្ន
Ploy Chompoo ពេលបច្ចុប្បន្ន
Ploy Chompoo ពេលបច្ចុប្បន្ន
Ploy Chompoo ពេលបច្ចុប្បន្ន
Ploy Chompoo ពេលបច្ចុប្បន្ន
Ploy Chompoo ពេលបច្ចុប្បន្ន
Ploy Chompoo ពេលបច្ចុប្បន្ន
Ploy Chompoo ពីមុន
Ploy Chompoo ពីមុន
Ploy Chompoo ពីមុន
Ploy Chompoo ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]