ប្រេស៊ីល៖ ការប្រកួតពានរង្វាន់ Copa America 2019 ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះលើកនេះមាន ១២ប្រទេសចូលរួមដោយមានប្រទេសមកពីអាស៊ីចូលរួមចំនួន២គឺ ជប៉ុននិងកាតា។ ការប្រកួត Copa America លើកនេះត្រូវបែងចែកចេញជាបីពូល គឺក្នុងមួយពូលមាន ៤ក្រុម និងក្នុងមួយពូលមាន២ក្រុមដើម្បីឡើងទៅវគ្គបន្ត។ 

ពូលទាំងបីក្នុងពានរង្វាន់ Copa America 2019

ក្នុងនោះផងដែរក្រុមជម្រើសជាតិអាហ្សង់ទីនស្ថិតនៅក្នុងពូល B ជាមួយ កូឡាំប៉ី កាតា និង ប៉ារ៉ាហ្គាយ។ ពីរប្រកួតដំបូងនៅក្នុងពូល អាហ្សង់ទីនបានត្រឹមចាញ់មួយ និងស្មើមួយប៉ុណ្ណោះពោលគឺចាញ់ កូឡាំប៉ី 0-២ និងការប្រកួតកាលពីព្រឹកមិញនេះបានត្រឹមស្មើជាមួយប៉ារ៉ាហ្គាយ ១-១ ក្រោយខ្សែប្រយុទ្ធ Barcelona កីឡាករ Messi ទាត់បាល់ប៉េណាល់ទីតាមស្មើ ខណៈកូឡាំប៉ីបានយកឈ្នះកាតាក្នុងលទ្ធផល ១-0 ។ 

បច្ចុប្បន្នក្នុងពូល B កូឡាំប៉ីឈរលេខមួយមាន ៦ពិន្ទុ ប៉ារ៉ាហ្គាយឈរលេខពីរមាន ២ពិន្ទុ ខណៈអាហ្សង់ទីន និងកាតាមាន ១ពិន្ទុស្មើគ្នា។ ដូច្នេះបានន័យថា នៅក្នុងការប្រកួតចុងក្រោយអាហ្សង់ទីនត្រូវការឈ្នះកាតា ដាច់ខាតដើម្បីមានឱកាសឡើងទៅវគ្គបន្ត នេះនៅក្នុងករណីប៉ារ៉ាហ្គាយស្មើ ឬចាញ់កូឡាប៉ីប៉ុណ្ណោះ ប៉ុន្តែបើប៉ារ៉ាហ្គាយយកឈ្នះកូឡាំប៉ីនោះអាហ្សង់ទីននឹងត្រូវហាលអាវទោះបីឈ្នះកាតាក្ដី។ 

តារាងពិន្ទុនៅក្នុងពូល B

រង់ចាំមើលទាំងអស់គ្នាថាតើក្រុមអាហ្សង់ទីនដែលដឹកនាំដោយលោក Lionel Scaloni អាចឡើងទៅវគ្គបន្តបានដែរឬទេ? 

ំំំMessi អបអរជាមួយមិត្តរួមក្រុមពេលទាត់ចូល Paraguay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]