អេស្ប៉ាញ៖ ក្លិប Atletico Madrid នឹងធ្វើការបញ្ជាក់ពីការនាំយកខ្សែបម្រើ Marcos Llorente ពីក្លិប Real Madrid មកចូលរួមនាពេលឆាប់ៗខាងមុខ នេះបើយោងតាមប្រភពសារព័ត៌មានរបស់អេស្ប៉ាញ Diario AS។

កីឡាករ Marcos Llorente
កីឡាករ Marcos Llorente

ប្រភពដដែលនេះក៏បានបញ្ជាក់ថា ភាគីក្លិបទាំងពីរបានយល់ព្រម និងឯកភាពលើលក្ខខណ្ឌទៅលើលក្ខខណ្ឌផ្សេងៗរួចរាល់ហើយ ប៉ុន្តែការប្រកាសជាផ្លូវការបានពន្យារពេលដោយសារតែការចរចាមិនត្រូវគ្នា ទៅលើតម្លៃខ្លួនរបស់ Llorente។ គួរបញ្ជាក់ថា ក្លិប Real Madrid បានកំណត់តម្លៃខ្លួនរបស់កីឡាកររូបនេះ ៥០លានអឺរ៉ូ ខណៈដែល At. Madrid ហ៊ានឱ្យត្រឹមតែ ៤០លានអឺរ៉ូប៉ុណ្ណោះ តែទោះបីជាយ៉ាងណាក្តី ក៏ការចរចាអាចនឹងព្រមព្រៀងគ្នាឆាប់ៗ ស្របពេលដែល Real ក៏មានបំណងលក់ Llorente ចេញផងដែរ។

គួរឱ្យដឹងដែរថា Marcos Llorente កម្រមានឱកាសបង្ហាញខ្លួនបានទៀងទាត់ជាមួយក្លិបណាស់ ខណៈដែលពេលកន្លងមកក៏ធ្លាប់លេចឮពាក្យចចាមអារ៉ាមជាច្រើន អំពីការចាប់អារម្មណ៍ទៅលើកីឡាកររូបនេះពីសំណាក់ក្លិបមួយចំនួនដូចជា Manchester United និង Arsenal ជាដើម៕ 

កីឡាករ Marcos Llorente
កីឡាករ Marcos Llorente

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]