ចិន៖ តារាសម្តែងស្រីវ័យ៤៣ឆ្នាំ នាង Shu Qi ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភមិនស្ទើរ ក្រោយ​នាងបានជួបហេតុការណ៍ ដ៏គួរឲ្យខ្មាសអៀនមួយ នៅចំពោះមុខមនុស្សរាប់រយនាក់។ ដោយកាលពីថ្ងៃទី១៨ ខែមិថុនាទើបកន្លងទៅថ្មីៗនេះ Shu Qi បានចូលរួមនៅក្នុងកម្មវិធីត្បូងប្រ៊េនរបស់អ៊ីតាលី«Bulgari» នៅទីក្រុងសៀងហៃ។

ខណៈពេលដែលតារាស្រីរូបនេះ ឡើងលើឆាកស្រាប់តែរអិលជើងដួលផ្កាប់មុខតែម្តង។ ភ្លាមៗនោះអង្គរក្ស និងអ្នកនៅជិតព្យាយាមជួយលើកនាងឡើងមកវិញ។ បើយោងតាមវីដេអូរអិលដួលរបស់ Shu Qi ដែលត្រូវគេចែកចាយពាសពេញបណ្តាញសង្គម បានឲ្យដឹងថា ឆាកមានសភាពរអិលព្រោះមុនពេលចាប់ផ្តើមកម្មវិធី គឺមានភ្លៀងធ្លាក់។ ម្យ៉ងវិញទៀតនាងពាក់ស្បែកជើងកែងខ្ពស់រហូតដល់ ១០សង់ទីម៉ែត្រឯណោះ។

យ៉ាងណាមិញ ហ្វេនៗលួចសរសើរ Shu Qi ដែលមានទទួលខុសត្រូវខ្ពស់ នៅបន្តកម្មវិធីរហូតដល់ចប់ចុងចប់ដើម ទាំងដែលនាងមានភាពខ្មាសអៀន និងដើរញ័រក្រោយរអិលដួលយ៉ាងណាក្តី៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖   

Shu Qi
Shu Qi
Shu Qi
Shu Qi ពេលរអិលដួល
Shu Qi ពេលរអិលដួល
Shu Qi ពេលរអិលដួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]