សឹង្ហបុរី៖ អ្នកនាង គង់ ចាន់ស្រីមុំ ដែលត្រូវបានគេ ចាត់ទុកថា ជាតារាដែល ទទួលបានភាពជោគជ័យ ក្នុងជីវិតសឹង គ្រប់ផ្នែកតែម្ដង មិនថា ការងារសិល្បៈ ឬ ការប្រកបអាជីវកម្មផ្ទាល់ខ្លួននោះទេ ដែលនាំឲ្យ ជីវិតរបស់នាង មានភាពឡូយឆាយយ៉ាងខ្លាំង។

ជាពិសេស នាងបានធ្វើឲ្យ មហាជនចាប់អារម្មណ៍ ក្នុងជីវិតគូររបស់នាង ដែលមើលទៅ ពោរពេញដោយសេចក្ដីសុខ សុភមង្គល គួរឲ្យច្រណែន។ លើសពីនេះ លោក សីហា ដែលជាស្វាមី មានការយកចិត្តទុកដាក់ និងថ្នាក់ថ្នម ស្រីមុំ មិនឲ្យមានការទាស់ចិត្តនោះទេ។

ថ្មីៗនេះ ស្រីមុំ និងស្វាមី ព្រមទាំងកូនស្រី ដ៏គួរឲ្យស្រលាញ់ បានឆ្លៀតពេល ធ្វើដំណើរកម្សាន្តទៅសឹង្ហបុរី ព្រមទាំងបាន បង្ហោះកម្រងរូបភាព ជាច្រើនសន្លឹកបង្ហាញពី ទិដ្ឋភាពយ៉ាងសប្បាយរីករាយ។

ក្នុងពេលនោះដែរ អ្នកទាំងបី បានស្ថិតក្នុងសម្លៀកបំពាក់ ម៉ូតនិងពណ៌ដូចគ្នា អមដោយទេសភាព ដ៏ស្រស់ត្រកាល នៅទីនោះទៀតនោះ និងស្នាមញញឹមរបស់ពួកគេ ធ្វើឲ្យហ្វេនៗ ឃើញហើយ មានចិត្តប្រាថ្នា ចង់បានគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ដូចតារារូបនេះ គ្រប់ៗគ្នា តែម្ដង៕

ចង់ដឹងច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ក្រុមគ្រួសាររបស់ គង់ ចាន់ស្រីមុំ
ដំណើរកម្សាន្តរបស់ គង់ ចាន់ស្រីមុំ
លោក សីហា​និងកូនស្រី
ដំណើរកម្សាន្តរបស់ គង់ ចាន់ស្រីមុំ
កូនស្រីរបស់ ស្រីមុំ និងលោក សីហា​
ដំណើរកម្សាន្តរបស់ គង់ ចាន់ស្រីមុំ
ដំណើរកម្សាន្តរបស់ គង់ ចាន់ស្រីមុំ
ដំណើរកម្សាន្តរបស់ គង់ ចាន់ស្រីមុំ
ដំណើរកម្សាន្តរបស់ គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ