អង់គ្លេស៖ យោងតាមប្រភពពីសារព័ត៌មាន Sky Sport បានឱ្យដឹងថា ក្លិប West Ham United បានបដិសេធសំណើរបស់ក្លិបត្រកូល Manchester ទាំងពីរគឺ Manchester City និង Manchester United ជុំវិញការចរចាចង់បានខ្សែបម្រើ Declan Rice របស់ក្លិប។ កីឡាករវ័យ ២០ឆ្នាំរូបនេះ កំពុងតែបង្ហាញខ្លួនបានយ៉ាងល្អជាមួយក្លិប West Ham ដោយបង្ហាញខ្លួនបាន ៣៤ប្រកួតក្នុងក្របខណ្ឌ English Premier League នារដូវកាល ២០១៨/២០១៩ កន្លងទៅ ព្រមទាំងបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអង់គ្លេសបាន ៣ប្រកួតផងដែរកាលពីពេលថ្មីៗនេះ។

កីឡាករ Declan Rice
កីឡាករ Declan Rice

បើទោះបីជាមានការបង្ហាញចំណាប់អារម្មណ៍ពីក្លិបកំពូលទាំងពីរនេះ ក៏ប៉ុន្តែក្លិប West Ham បានបង្ហាញពីជំហររបស់ខ្លួន ដែលចង់រក្សាទុកកីឡាកររូបនេះ យ៉ាងហោចណាស់ឱ្យបានមួយរដូវកាលទៀតសិន មុននឹងពិចារណាក្នុងការលក់ចេញ។ គួរឱ្យដឹងដែរថា កីឡាករ Declan Rice ត្រូវបានលោក Ole Solskjaer ចាត់ទុកជាគោលដៅសំខាន់មួយដែលត្រូវនាំចូល សម្រាប់រៀបចំក្រុមឡើងវិញ ខណៈដែល Man City ចង់បានកីឡាកររូបនេះ ប្រសិនបើពួកគេបរាជ័យក្នុងការនាំយកខ្សែបម្រើ Rodri ពី At.Madrid៕

កីឡាករ Declan Rice
កីឡាករ Rodri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]