បរទេស៖ កីឡាករ Neymar Jr ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) សម្រេចពិន័យព្យួរមិនឱ្យចូលរួមការប្រកួតផ្លូវការរបស់ក្លិប Paris Saint-Germain ក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីសម្រេចទាត់ចោលបណ្តឹងជំទាស់របស់ PSG ពាក់ព័ន្ធនឹងបញ្ហានេះ។

កីឡាករ Neymar Jr
កីឡាករ Neymar Jr

គួរបញ្ជាក់ថា រឿងរ៉ាវនេះបានកើតឡើងបន្ទាប់ពីការប្រកួតជើងទីពីរ រវាង PSG និង Man UTD នៅកីឡដ្ឋាន Parc Des Prince នាទីក្រុងប៉ារីស ដែល Man UTD ទម្លាក់ PSG ក្នុងលទ្ធផលផ្លូវការគួរឱ្យភ្ញាក់ផ្អើល ៣-១។ គ្រាប់បាល់ពិន័យ ១១ម៉ែត្រត្រូវបានផ្តល់ឱ្យ Man UTD បន្ទាប់ពីអាជ្ញាកណ្តាលពិន័យបាល់ប៉ះដៃកីឡាករ Kimpembe ក្នុងប្រអប់គ្រោះថ្នាក់។ Neymar បានប្រើពាក្យសម្តីវាយប្រហារទៅលើអាជ្ញាកណ្តាលតាមរយៈបណ្តាញសង្គមរបស់គេ ហើយ UEFA បានសម្រេចសិក្សា និងដាក់ពិន័យលើកំហុសរបស់គេតែម្តង។ គួរឱ្យដឹងបន្ថែមទៀតថា ការពិន័យរបស់ UEFA ខាងលើនេះមានន័យថា Neymar នឹងត្រូវអវត្តមានពីការប្រកួត Group Stage ៣ប្រកួត និងអាចបង្ហាញខ្លួនបានឡើងវិញនៅប្រកួតទី៤។

គួរបញ្ជាក់ថា អនាគតរបស់ Neymar ជាមួយ PSG កាន់តែមានភាពស្រពេចស្រពិលខ្លាំង បន្ទាប់ពីគេបានបង្ហាញចេតនាចង់ចាកចេញចំៗតែម្តង ស្របពេលពាក្យចចាមអារ៉ាមពីការវិលត្រឡប់ទៅ Barcelona ព្រមទាំងការចង់បានរបស់ Real Madrid កាន់តែក្តៅគគុក៕ 

បាល់ប៉ះដៃរបស់ Kimpembe
បាល់ប៉ះដៃរបស់ Kimpembe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]