ភ្នំពេញ៖ ក្រោយពីប្រកាសទំនាក់ទំនង ក្នុងមួយរយៈចុងក្រោយនេះ តារាសម្តែងស្រី ស៊ិចស៊ី ម៉ារី បានប្រកាសនូវដំណឹងដ៏ល្អ ដែលនាង នឹងរៀបការជាមួយនឹង គូស្នេហ៍ នៅថ្ងៃកំណើតរបស់នាងតែម្តង គឺថ្ងៃទី៤ ខែសីហា។

ដំណឹងនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅកាន់ហ្វេនជាច្រើន ព្រោះមិននឹកស្មានថា នាងនឹងរៀបការ យ៉ាងឆាប់រហ័សយ៉ាងដូច្នេះសោះ ហើយនៅសល់ពេលតែ២ខែទៀតប៉ុណ្ណោះ ម៉ារី នឹងក្លាយជាកូនក្រមុំបាត់ទៅហើយហ្នឹង។

ក្នុងនោះ ម៉ារី ក៏បានបញ្ជាក់ថា ពិធីមង្គលការរបស់នាង នឹងរៀបចំសាមញ្ញបំផុត មិនអធិកអធមអ្វីនោះទេ សំខាន់បានរៀបការជាមួយនឹង មនុស្សដែលខ្លួនស្រលាញ់ គឺអស់ចិត្តហើយ។

យ៉ាងណាមិញ ប្រិយមិត្ត ចាំរង់ចាំមើលថា តើម៉ារី នឹងស្រស់ស្អាតបែបណាទៅ នៅក្នុងថ្ងៃពិសេសរបស់នាង ដែលនឹងខិតមកដល់ពេលបន្តិចទៀតនេះ៕

ម៉ារី
ម៉ារី
ម៉ារី
ម៉ារី
ម៉ារី និងគូស្នេហ៍
ម៉ារី និងគូស្នេហ៍
ម៉ារី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)