ភ្នំពេញ៖ ជាការពិត នៅក្នុងបេះដូងរបស់មនុស្សម្នាក់ៗ តែងតែមានអាយដលប្រចាំចិត្តរៀងៗខ្លួនដោយមិនអាចប្រកែកបាននោះឡើយ គ្រាន់តែអ្នកខ្លះ មិនបង្ហាញអារម្មណ៍ទាំងអស់នោះ ចេញមកក្រៅតែប៉ុណ្ណោះ។ ហើយក៏មានអ្នកខ្លះ បានសម្តែងការចូលចិត្ត និងពេញចិត្ត តាមរយៈការធ្វើខ្លួនឲ្យដូចក៏ថាបាន។

ក្នុងនោះដែរ នៅក្នុងសង្គមសិល្បៈខ្មែរ គេចាប់អារម្មណ៍បានថា មានតារាមួយចំនួន បានស្រលាញ់អាយដលរបស់ពួកគេ រហូតពេលខ្លះ ពួកគេ បានតែងខ្លួន និងទិញសម្លៀកបំពាក់ឲ្យដូចផងដែរ។ ហើយជាពិសេស ពួកគេ ក៏បានតែងខ្លួន ឲ្យស្រដៀងទៀតផង ព្រោះជាអារម្មណ៍ស្រលាញ់។

យ៉ាងណាមិញ ការដែរលើកយកតារាណាម្នាក់ មកធ្វើអាយដល វាមិនមានអ្វីខុសទាស់ទេ ព្រោះថាជាចំណង់ចំណូល និងការពេញចិត្ត ទៅលើតារានោះ ព្រោះថា មនុស្សរបស់យើងម្នាក់ៗ តែងមានអាយដលរបស់ខ្លួនជានិច្ច៕

តោះទៅមើលតារាៗ លេងស្ទាយ៍តាមអាយដលរបស់ពួកគេ ទាំងអស់គ្នា៖ 

គង់ ចានស្រីមុំ ជាមួយនឹង Choompoo
ដេវីត និង GD
CL និង ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និង CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]