នៅជុំវិញ ម៉ោង ៨ព្រឹកថៃ្ងទី២៩ ខែកក្កដា មានបុរសម្នាក់កាន់កាំបិត សំលាប់មនុស្សម្នាក់ និងមាន១០នាក់រងរបួស នៅខាងមុខអគារទីផ្សារធន ធានមនុស្សនៅក្នុងទីក្រុងប្រជុំជននៃ Yiwu, Zhejiang។  យោងទៅតាមអ្នកសើុបអង្កេត បាននិយាយថា ឃាតករនោះឈ្មោះថា លី មានអាយុ ២៤ឆ្នាំមកពីទីក្រុង Hengfeng ក្នុងខេត្ដ Jiangxi និងបានប្ដូរមករស់នៅក្នុង ទីក្រុង Yiwu នេះប្រហែលជា ច្រើនឆ្នាំហើយ។ គាត់ធ្លាប់បានគេ បញ្ចូនទៅពេទ្យវិកលចរិត ដើម្បីទទួលយកការព្យាបាល ថៃ្ងទី ២០ ខែកក្កដា ឆ្នាំ២០១០។ ប៉ុនែ្ដ នៅព្រឹកកើតហេតុ គាត់បានពាក់អាវពណ៌ស និងស្រោមដៃពណ៌សព្រមទាំងមានកាំបិតថែម ទៀតផង នៅខាងមុខអគារទីផ្សារធន ធានមនុស្ស។ គាត់បាន យកកាំបិតនោះទៅជ្រលរ មនុស្សគ្រប់គ្នា និងបានស្រែកថា ឱ្យប្រាក់ខែមកខ្ញុំវិញមក ចេញឲ្យឆ្ងាយៗ យើងនឹងឲ្យឯងដើរដូចផ្លូវរបស់យើង។ បន្ទាប់ពីគាត់បានជ្រលរ និងធើ្វឲ្យគេរបួសប្រហែល ជាជាង១០នាក់ហើយ ទើបប៉ូលីសបានមកដល់ និងចាប់ខ្លួនគាត់។ ចំណែកឯអ្នករបួស ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ តែមានម្នាក់ត្រូវបានស្លាប់នៅមន្ទីរពេទ្យដោយសារតែចេញឈាម ច្រើនពេក។ ប៉ូលីសកំពុងធ្វើការសើុបអងេ្កតជាខ្លាំង ចំពោះបញ្ហានេះ និងបានលើកទឹកចិត្ដដល់អ្នកសម្លាប់៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]