កូរ៉េខាងត្បូង៖ ចំពោះប្រិយមិត្តដែលនិយមគាំទ្រវិស័យចម្រៀងKpop ប្រាកដណាស់គ្មាននរណាម្នាក់ ដែលមិនស្គាល់ក្រុមចម្រៀងបុរសលំដាប់ជួរមុខ EXO ឡើយ ជាពិសេសគឺសមាជិកក្រុមម្នាក់ៗនៃក្រុមបុរសសង្ហាទាំងនេះ សុទ្ធសឹងតែចំណុចទាក់ទាញពិសេសៗរៀងៗខ្លួនថែមទៀតផងដែរ។

ជាការពិតណាស់ ក្នុងចំណោមសមាជិកទាំង៩នាក់នេះ Kai ត្រូវបានមហាជនទទួលស្គាល់ថា គឺជាសមាជិកដែលពូកែរាំបំផុតប្រចាំក្រុម EXO និងជាប់ជាតារាចម្រៀងប្រុស ដែលមានរូបរាងនិងទឹកមុខស៊ិចស៊ីទាក់ទាញបំផុត នៅក្នុងវិស័យKpopថែមទៀតផង។

ជាក់ស្តែង ស្រាប់តែថ្មីៗនេះផងដែរ Kai ក៏បានធ្វើឲ្យអ្នកគាំទ្ររញ្ជួយអារម្មណ៍ជាខ្លាំង ដោយលោកបានថតម៉ូតឲ្យទស្សនាវដ្តីល្បីឈ្មោះ Vogue Korea ដែលត្រៀមចុះផ្សាយនៅខែកក្កដាខាងមុខនេះ ជាមួយនឹងស្ទាយ៍ថតរូបយ៉ាងទាក់ទាញស៊ីអារម្មណ៍បំផុត។

តួយ៉ាង ត្រឹមតែរូបថតមួយចំនួនដែលគេបានបង្ហោះខាងក្រោមនេះ ក៏អាចធ្វើឲ្យអ្នកគាំទ្រទប់អារម្មណ៍មិនជាប់បាត់ទៅហើយ ដោយបានឲ្យឃើញថា តារាប្រុសវ័យ២៥ឆ្នាំរូបនេះ បានលេងស្ទាយ៍បង្ហាញសាច់ដុំល្វែងលើអត់អាវ ថតនៅលើគ្រែ ជាមួយនឹងការលេងទឹកមុខយ៉ាងស៊ិចស៊ី

គួរបញ្ជាក់ផងដែរថា នៅខែកក្កដាខាងមុខនេះ ទស្សាវដ្តីមួយនេះនឹងត្រូវដាក់លក់ជាផ្លូវការហើយ ហើយអ្នកគាំទ្រជាច្រើន ក៏កំពុងតែទន្ទឹងរងចាំយ៉ាងអន្ទះសារ រងចាំមើលរូបថតស៊ីអារម្មណ៍ជាច្រើនផ្សេងទៀតរបស់ Kai ផងដែរ៕

Kai សមាជិកក្រុម EXO
Kai សមាជិកក្រុម EXO
Kai សមាជិកក្រុម EXO
Kai សមាជិកក្រុម EXO ថតម៉ូតឲ្យទស្សនាវដ្តី Vogue Korea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]