កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៨ ម្សិលមិញនេះ នាង Jeon Somi បានលេចមុខនៅក្នុងកម្មវិធី “Idol Room” ជាភ្ញៀវកិត្តិយស ក្រោយចេញបទចម្រៀង Solo របស់ខ្លួនបានប៉ុន្មានថ្ងៃ។

យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះដែរ ពិធីករបានធ្វើតេសសមត្ថភាពរបស់តារាស្រីរូបនេះ ថាតើនាងអាចចាំក្បាច់រាំបានកម្រិតណា ជាមួយបទ “Solo” របស់ Jennie និងបទ “Boy With Luv” របស់ BTS ដោយឲ្យរូបនាង មើលបទចម្រៀងនេះជាលើកដំបូងហើយរាំតាមតែម្តង។

ក្នុងនោះដែរ Somi បានបង្ហាញពីទេពកោសល្យរបស់ខ្លួនយ៉ាងពូកែ ដោយរូបនាងបានរាំតាមបទ Solo ដោយយ៉ាងងាយ ក៏ប៉ុន្តែចំពោះបទរបស់ BTS វិញ នាងមានកំហុសឆ្គងបន្តិចតែប៉ុណ្ណោះ។

ម៉្យាងវិញទៀត ពិធីករថែមទាំងចាក់បទចម្រៀងរបស់តារាចម្រៀង ក៏ដូចជាក្រុមចម្រៀងផ្សេងឲ្យនាងរាំតាម ដូចជាបទរបស់នាង Chungha ក្រុមWeki Meki ក្រុមBLACKPINK ក្រុម Twice និងក្រុម ITZY ជាដើម ហើយរូបនាងបានធ្វើវាយ៉ាងល្អបំផុត ដែលធ្វើឲ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរពីសមត្ថភាពរបស់នាង មិនបាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Somi
Somi
Somi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]