ចិន៖ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមចិន ក្រោយវីដេអូរបស់ក្មេងស្រីម្នាក់ត្រូវបានចែករំលែកតៗគ្នាពេញអ៊ីនធើណេត ទាក់ទិនទៅនឹងនាងប៊ិះដាច់.កស្លាប់ ខណៈពេលកំពុងតែជិះជណ្តើរយន្តក្នុងផ្សារទំនើប។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Jingdezhen ខេត្តជៀងស៊ី កាលពីពេលថ្មីៗនេះ។

យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្សារទំនើបបានបង្ហាញថា ខណៈពេលនាងកំពុងតែជិះជណ្តើរយន្តតែម្នាក់ឯង(ពុំមានម្តាយឬចាស់ៗនៅជាមួយ) មិនដឹងជាមានមូលហេតុអ្វីស្រាប់តែនាងទម្រេតក្បាលចេញមកក្រៅ ដាក់លើបង្កាន់ដៃជណ្តើរយន្ត។

មិនយូរប៉ុន្មាន ក្បាលរបស់នាងក៏កៀបជាប់ ខណៈពេលមានអ្នកដំណើរពីរនាក់នៅក្នុងហេតុការណ៍នេះផងដែរ ប៉ុន្តែពួកគេមិនបានជួយក្មេងស្រីម្នាក់នេះនោះទេ។ ផ្ទុយទៅវិញ ពួកគេប្រញាប់រត់ចេញយកតែម្តង។

យ៉ាងណាមិញ ក្មេងស្រីរូបនេះបានរួចផុតពីការស្លាប់ ហើយត្រូវរបួសត្រង់ត្រចៀកយ៉ាងគួរឱ្យសង្វេគផងដែរ។

វីដេអូនេះត្រូវបានចែកចាយល្បីពេញបណ្តាញសង្គមចិន ដោយអ្នកខ្លះក៏បានរិះគន់ចំៗចំពោះ ម្តាយ-កូន ដែលនៅកន្លែងកើតហេតុនោះថា មិនព្រមជួយក្មេងស្រីម្នាក់នេះទេ សុខចិត្តរត់យករួចខ្លួនទៅវិញ។

យ៉ាងណាមិញ សម្រាប់ប្រិយមិត្តទាំងអស់ នៅពេលជិះជណ្តើរយន្ត សូមរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ហើយត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរ ដើម្បីចៀសវាងនូវឧប្បត្តិហេតុណាមួយដែលអាចកើតឡើងជាយថាហេតុ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

DANGEROUS INCIDENT
(Viewer discretion is advised)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]