ភ្នំពេញ៖ បច្ចុប្បន្ននេះតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពខ្លាំង អ្នកនាងគ្រត កាន់តែមានភាពល្បីល្បាញ កាន់តែខ្លាំងឡើង ទោះបីជាអាយុកាន់តែច្រើនយ៉ាងណាក្តី រីឯរូបសម្រស់របស់នាងក៏កាន់តែស្អាតឡើង មិនថាការតែងខ្លួនបែបឡូយឆាយយ៉ាងគួរឲ្យសរសើរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងការតែងខ្លួនយ៉ាងប្លែកភ្នែក និងស្រស់ស្អាតខ្លាំងតែម្តង ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា។ 

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ តារារូបនេះ បានធ្វើការតែងខ្លួនយ៉ាងដូចទៅនឹងតារាម៉ូដែលស្រី កញ្ញាទឹម រដ្ឋា យ៉ាងដូច្នោះ។ ដោយក្នុងនោះឃើញថាសម្រស់របស់តារារូបនេះ ពិតជាប្លែក និងក្មេងជាងវ័យតែម្តង នៅពេលដែលតែងខ្លួនដូចទៅនឹងតារាម៉ូដែលរូបនេះ។

តាមរយៈរូបភាព ស្ទាយ៍ថតរូប និងការតែងខ្លួនរបស់នាង បានធ្វើើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលមានវ័យច្រើនប៉ុណ្ណា តែការតែងខ្លួនរបស់តារាជើងចាស់រូបនេះ នៅតែឡូយមិនចាញ់ក្មេងៗប៉ុន្មាននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងគ្រត
អ្នកនាងគ្រត
ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា និងតារាកំប្លែងគ្រត ក្នុងស្ទីលតែងខ្លួនដូចគ្នា
ទឹម រដ្ឋា និងតារាកំប្លែងគ្រត ក្នុងស្ទីលតែងខ្លួនដូចគ្នា
ទឹម រដ្ឋា និងតារាកំប្លែងគ្រត ក្នុងស្ទីលតែងខ្លួនដូចគ្នា
ទឹម រដ្ឋា និងតារាកំប្លែងគ្រត ក្នុងស្ទីលតែងខ្លួនដូចគ្នា
កំប្លែងគ្រត ក្នុងស្ទីលតែងខ្លួនយ៉ាងស្ទាវ
កំប្លែងគ្រត ក្នុងស្ទីលតែងខ្លួនយ៉ាងស្ទាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង