ភ្នំពេញ៖ ប្រហែលជាមានប្រិយមិត្តជាច្រើននៅចាំតារាសម្ដែងប្រុស ដែលមានាការគាំទ្រខ្លាំងទៅលើខ្សែភាពនោះគឺលោក ឆាយ គន្ធា តាមរយៈការសម្ដែងរឿងជាច្រើននាពេលកន្លងមក។

ជាមួយគ្នានេះដែរ ខណៈពេលដែលតារាសម្ដែងប្រុសលោក ឆាយ គន្ធា បានឃ្លាតឆ្ងាយពីសិល្បៈនោះ ងាកទៅបម្រើការងារក្នុងរាជការ ក៏ដោយតែនៅមានប្រិយមិត្តជាច្រើន បាននឹករលឹកពីសមត្ថភាពសម្ដែង របស់លោកដដែល។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អតីតតារាសម្ដែងប្រុស លោក ឆាយ គន្ធា បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងការប្ដូររថយន្តរបស់ខ្លួន។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាលោក ឆាយ គន្ធា ដែលជាអតីតតារាសម្ដែងនោះ បានបង្ហាញពីរថយន្តស៊េរីទំនើប Porsche Cayenne តម្លៃជាង ១០ម៉ឺនដុល្លារ របស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន ដែលមិននឹកស្មានថា បាត់មុខពីសិល្បៈ លេងសុទ្ធតែ ប្រើប្រាស់រថយន្តរាប់ម៉ឺនដុល្លារ យ៉ាងដូច្នេះទេ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ឆាយ គន្ធា
ឆាយ គន្ធា
ឆាយ គន្ធា
រថយន្ត ថ្មីរបស់ ឆាយ គន្ធា
រថយន្ត ថ្មីរបស់ ឆាយ គន្ធា
រថយន្ត ថ្មីរបស់ ឆាយ គន្ធា
រថយន្ត ថ្មីរបស់ ឆាយ គន្ធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]