បរទេស៖ យោងតាមប្រភពពី TNT Sports បានទម្លាយថា FIFA បាននឹងកំពុងរៀបចំកិច្ចប្រជុំបន្ទាន់ជាសម្ងាត់មួយ ដើម្បីពិចារណាអំពីការផ្លាស់ប្តូរ និងដកសិទ្ធិជាម្ចាស់ផ្ទះពីប្រទេសកាតា ដើម្បីប្រគល់ទៅឱ្យប្រទេសផ្សេងដើម្បីរៀបចំវិញ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាសជាច្រើនបានកើតមានឡើងជាបន្តបន្ទាប់។

លោក Gianni Infantino ប្រធាន FIFA
FIFA World Cup ២០២២ នៅកាតា

ពាក្យចចាមអារ៉ាមនេះបានកើតមានឡើង ក្រោយពេលដែលអតីតប្រធាន UEFA លោក Michel Platini ទើបតែត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីទទួលសំណូកដើម្បីប្រគល់សិទ្ធិរៀបចំព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ ឱ្យទៅប្រទេសកាតា។ យ៉ាងណាក្តី ពេលនេះលោក Platini ក៏ត្រូវបានក្រុមសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពវិញហើយ បន្ទាប់ពីការឃាត់ខ្លួន និងសួរចម្លើយពាក់ព័ន្ធនឹងការចោទប្រកាន់នេះរួចរាល់។

ដោយឡែក អតីតអនុប្រធាន FIFA លោក Jack Warner ក៏បានអះអាងថា អ៊ីម៉ែលមួយត្រូវបានគេទម្លាយជាសាធារណៈ អំពីការ “ទិញយក” សិទ្ធិរៀបចំជាម្ចាស់ផ្ទះពីសំណាក់ប្រទេសកាតា ក៏ប៉ុន្តែការចោទប្រកាន់នេះត្រូវបានបដិសេធពីក្រុមការងារដេញថ្លៃ ដោយបាននិយាយថា ពួកគេមិនបានធ្វើទង្វើបែបនេះឡើយ៕ 

លោក Michel Platini
លោក Jack Warner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]