ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧ៈ០០ ល្ងាច ដល់ ១០ៈ០០ យប់ សាកលវិទ្យាល័យអន្តរជាតិ Raffles បានប្រារព្ធពិធីជួបជុំសិស្សនិស្សិតនៅសណ្ឋាគារសុខាភ្នំពេញ។

សាកលវិទ្យាល័យអន្តរជាតិ Raffles នៅប្រទេសកម្ពុជា តែងតែឈានមុខគេក្នុងការផ្តល់ជូននូវជំនាញ ដែលមានគុណភាពខ្ពស់ដល់សិស្សនិស្សិត ទាំងផ្នែករចនាប្រកបដោយការច្នៃប្រឌិតខ្ពស់ និងផ្នែកអប់រំនៃការប្រកបអាជីវកម្មពីអ្នកជំនាញទាំងក្នុង និងក្រៅស្រុកផងដែរ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សាកលវិទ្យាល័យ Raffles មានមោទនភាពក្នុងការបង្កើតអត្ថប្រយោជន៍ដ៏មានតម្លៃចំពោះការរចនា និងទិដ្ឋភាពអាជីកម្មដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា។

ដើម្បីបង្ហាញពីសមិទ្ធផលដ៏អស្ចារ្យរបស់អតីតសិស្សនិស្សិតសាកលវិទ្យាល័យអន្តរជាតិ Raffle ភ្នំពេញ បានប្រារព្ធពិធីជួបជុំនេះឡើង។ កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍មួយ​ដើម្បីផ្សារភ្ជាប់រវាងសិស្សច្បងជាមួយនឹងសិស្សប្អូន រួមទាំងអ្នកជំនាញស្ថិតក្នុងស្រទាប់នេះផងដែរ។ លើសពីនេះទៅទៀតសាកលវិទ្យាល័យ Raffles នឹងចែករំលែកទស្សនៈវិស័យនាថ្ងៃអនាគតក្នុងប្រទេសកម្ពុជា ជាមួយនឹងការគាំទ្រពី Raffles Education Corporation នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនោះផងដែរ សាកលវិទ្យាល័យអន្តជាតិ Raffle ភ្នំពេញ សូមថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងកម្មវិធី RAFFLES PHNOM PENH ALUMNI NIGHT ដើម្បីជាផ្នែកមួយនៃការបង្ហាញពីទេពកោសល្យរបស់អតីតសិស្ស និងការចែកសញ្ញាបត្រដែលបានប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ 023 991 288 / 023 986 288

ពិធីជួបជុំនិស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិ Raffle ភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]