ពិធីបុណ្យចូលឆ្នាំចិន ទើបតែកន្លងទៅ ថ្មីៗនេះ ហើយនៅសប្តាហ៍ទី២ ក្នុងខែនេះ គឺមានការ ប្រែប្រួល បន្ដិចបន្តួច ក៏ប៉ុន្តែ ឱក សុគន្ធកញ្ញា នៅតែរក្សាតំណែង លេខ១ ជាតារាចំរៀងដែល ពេញនិយម របស់ Khmerload Music Chart ដោយនាងបានទទួលការ គាំទ្រ ដល់ទៅ ១៧,៤៨៥ សំលេងពីអ្នកស្ដាប់ លើសពីសប្ដាហ៍មុនទៅទៀត។ ចំណែកឯលោក ខេមរៈ សេរីមន្ត នៅតែស្ថិតនៅលេខ២ ប្រកៀកប្រកិតនឹង ឱក សុគន្ធកញ្ញា ដោយមានពិន្ទុ ១៦,១៣៩ ហើយមាស សុខសោភា បានឈរនៅលេខ៣ ដដែល តែដោយឡែក លោក ឆន សុវណ្ណរាជ បានដណ្ដើមតំណែងលេខ ៤ ពីសុគន្ធ នីសា ហើយ ព្រាប សុវត្ថិ ដែលជាតារាចំរៀង ដ៏ល្បីមួយរូបនោះ បានហក់មកកាន់ តំណែង លេខ៥ក្នុងសប្ដាហ៍ទី២នេះ។

គ្មានអ្វីដែល ប្រែប្រួលទៅលើ បទចំរៀង ដែលកំពុងពេញនិយមជាងគេ និងប្រិយមិត្តខ្មែរឡូតនិយមចូលចិត្តស្ដាប់ខ្លាំងបំផុត នៅក្នុង Khmerload Music Chart សំរាប់សប្តាហ៍ទី២ក្នុង ខែថ្មីនេះទេ គឺនៅតែជាបទ ស្ដាប់ Ring Ring Tune បងអូនស្រក់ទឹកភ្នែក របស់កញ្ញា មាស សុខសោភា។ បទនេះបានជាប់ចំណាត់ថ្នាក់លេខ១ បួនសប្តាហ៍ជាប់គ្នាហើយ ដែលមានពិន្ទុ ដល់ទៅ ៨៤៥៨។ បទនេះ ពិតជា ពិរោះ រណ្ដំចិត្ត អង្រួនអារម្មណ៍ មិត្តអ្នកស្ដាប់ អោយស្ដាប់ ហើយនៅតែ ចង់ស្ដាប់ទៀត មិនជិនណាយ។

អ្វីដែលបាន ផ្លាស់ប្ដូរបន្ដិចនោះ គឺ បទពេញនិយមលេខ២ បានប្ដូរទៅជា បទ និស្សិតស្រី របស់អ្នកនាង យក់ ឋិតរដ្ឋា ដែលមានពិន្ទុខ្ពស់ ដល់ទៅ ៥៥៥៨។ បទនេះ និយាយពី បងប្អូនស្រីៗដែលរស់នៅ ស្រុកស្រែ ចំការទាំងឡាយ មករស់នៅក្នុងទីក្រុង ដើម្បី បន្ដការសិក្សារៀនសូត្រ និងខិតខំប្រឹងប្រែង ប្រកបការងារ រកប្រាក់កំរៃ មកកផ្គត់ផ្គង់ជីវភាពគ្រួសារ។ វាពិតជា បទដែល មានអត្ថន័យ និង គួរអោយ ស្រង៉េះស្រង៉ោច នឹក ដល់ស្រុកកំណើត ខ្លាំងណាស់។ ប្រិយមិត្តអាច ស្ដាប់បទនេះបាន នៅក្នុង Khmerload Music Chart។

តើសប្តាហ៍ក្រោយ របស់ខែកុម្ភៈនេះ នឹងមាន ការផ្លាស់ប្តូរចំណាត់ថ្នាក់អ្វីខ្លះទៀត? ប្រិយមិត្ត អាចស្តាប់បទចម្រៀងលេងកំសាន្ត ដែលមានជាច្រើនបទ កំពុងពេញនិយម របស់ Khmerload Music Chart និងជួយបញ្ចូលទំនុកចម្រៀង បោះឆ្នោតអោយ បទចម្រៀង និងតារាចម្រៀងដែលខ្លួនពេញចិត្ត។





***កំណត់សំគាល់៖ ការអោយចំណាត់ថ្នាក់នេះ ផ្អែកទៅលើពិន្ទុដែលបាន ពីចំនួនអ្នកស្តាប់ចម្រៀង ក្នុងរយះពេល ៧ថ្ងៃចុងក្រោយ និងការគាំទ្ររបស់ប្រិយមិត្ត លើបទចម្រៀង និងអ្នកចម្រៀង។

ដោយ ជាតា

ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា