ចិន ៖ ចាប់តាំងពីពេលដែល Jackson មកធ្វើជាពិធីករ នៅក្នុងកម្មវិធី China’s Go លោកធ្លាប់បានជួប និងធ្វើការជាមួយតារាចិនល្បីៗ ជាច្រើននាក់រួចមកហើយ ប៉ុន្តែគ្មានអ្នកណាម្នាក់ អាចធ្វើឲ្យលោករំភើបដូច ពេលដែលបានជួប Idol ដែលលោកធ្លាប់ចូលចិត្ត កាលពីនៅក្មេង ម្នាក់នេះឡើយ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ កម្មវិធី China’s Go បានអញ្ជើញតារាស្រីល្បីឈ្មោះ គឺនាង Yang Zi មកចូលនៅក្នុងកម្មវិធី ដែលនោះជាឱកាសល្អសម្រាប់ Jackson បានជួប និងធ្វើការជាមួយនឹងនាង ដែលជា Idol សំណព្វចិត្តរបស់ខ្លួន កាលពីកុមារភាព។

វត្តមានរបស់នាង ធ្វើឲ្យ Jackson ដល់ថ្នាក់ រំភើបធ្វើអ្វីមិនត្រូវតែម្ដង។ ជាការពិតណាស់ កាយវិការរបស់លោក ធ្វើឲ្យក្រុមការងារ រួមទាំង Yang Zi អស់សំណើចយ៉ាងខ្លាំង។

ក្នុងអំឡុងពេលនៃកម្មវិធី មានហ្គេមមួយដែលត្រូវតម្រូវឲ្យ Jackson សម្លឹងភ្នែក Yang Zi រយៈពេល ៣០វិនាទី ប៉ុន្តែវាហាក់ដូចជាធ្ងន់ធ្ងរពេកហើយ ព្រោះតែ Jackson ធ្វើបានត្រឹមតែរយៈពេល ២ ទៅ៣វិនាទីប៉ុណ្ណោះ ដោយសារតែលោកអៀនខ្លាំងពេក៕

ចង់ដឹងថា តើកាយវិការរបស់ Jackson មើលទៅគួរឲ្យអស់សំណើចប៉ុណ្ណានោះ?

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson និង Yang Zi
រូបភាព Yang Zi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]