ភ្នំពេញ៖ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ តារាសម្ដែង និងច្រៀងពហុជំនាញ រ៉ូ លីន មានប្រជាប្រិយភាពខ្លាំងប៉ុណ្ណានៅលើវិថីសិល្បៈទៅលើសមត្ថភាពរបស់ខ្លួន ធ្វើទស្សនិកជនបានសើចសប្បាយគ្រប់ៗគ្នា ព្រមទាំងទទួលបានការគាំទ្រខ្លាំងថែមទៀតផង។

ជាមួយគ្នានេះដែរ តារាពុហជំនាញកញ្ញា រ៉ូ លីន មានភាពជោគជ័យជាមួយការងារសិល្បៈខ្លាំងស្ទើរតែគ្រប់វិស័យទាំង ការសម្ដែង ច្រៀងនៅតាមបណ្ដាពិធីមង្គលការ កាត់សក់ និងថតឲ្យផលិតផលជាដើម ធ្វើខ្លួន កើបលុយបានច្រើនមិនចាញ់តារាល្បីៗនោះទេ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាពហុជំនាញ រ៉ូ លីន បានបង្ហោះរូបភាពជាច្រើនជាមួយនឹងមុខរបរថ្មីមួយទៀត ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ កញ្ញា រ៉ូ លីន បានឲ្យដឹងថារបរថ្មីនោះគឺ ការលក់បង្អែម គឺចាហួយ គេសង្កេតឃើញថា មានការគាំទ្រខ្លាំងមែនទែនពីបណ្ដាអ្នកគាំទ្រ និងហ្វេនៗរបស់លោក ព្រោះតែបង្អែមនេះជាស្នាដៃ ធ្វើដោយផ្ទាល់របស់ កញ្ញា រ៉ូ លីន

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

រ៉ូ លីន
រ៉ូ លីន
រ៉ូ លីន
រ៉ូ លីន
រ៉ូ លីន
បង្អែមដែល រ៉ូ លីន លក់
បង្អែមដែល រ៉ូ លីន លក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន