ភ្នំពេញ៖ ក្រោយចាប់ដៃគ្នារៀបការអស់ពេល ប៉ុន្មានឆ្នាំមកនេះ ឃើញថាជីវិតគូរបស់អ្នកនិពន្ធដ៏ល្បីឈ្មោះលោកសុខ ជំនោរ កាន់តែមានសុភមង្គលនឹងភរិយាកាន់តែខ្លាំងឡើង គួរឲ្យសរសើរ។

មកទល់នឹងពេលនេះដែរ លោកក៏ទទួលបានកាដូ ដូចជាចំណងដៃកូននៅក្នុងផ្ទៃ ដែលកំពុងតែពរពោះជិតសម្រាលនៅក្នុងពេលឆាប់ៗនេះ ជាមួយនឹងការមើលថែភរិយាបានយ៉ាងដិតដល់ និងពោរពេញដោយស្នាមញញឹមយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកក៏បាននាំភរិយា ជាមួយនឹងកូនក្នុងផ្ទៃ ថតរូបយ៉ាងស្រស់ស្អាត ក្នុងសម្លៀកបំពាក់ជាច្រើនឈុតយ៉ាងស្អាតៗ គួរឲ្យចាប់អារម្មណ៍ ទុកជាអនុស្សាវរីយ៍នៅក្នុងពេលអនាគតនេះពោរពេញដោយសុភមង្គល ក៏ដូចជាស្នាមញញឹម។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរ ជាមួយនឹងរូបភាពទាំងនេះរបស់គ្រួសារមួយនេះគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានធ្វើការជូនពរ ដល់ភរិយាលោកឲ្យសម្រាលកូនដោយសុវត្ថិភាព ឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកសុខ ជំនោរ និងភរិយា
លោកសុខ ជំនោរ និងភរិយា
លោកសុខ ជំនោរ និងភរិយា
លោកសុខ ជំនោរ និងភរិយា
លោកសុខ ជំនោរ និងភរិយាកំពុងពរពោះ
លោកសុខ ជំនោរ និងភរិយាកំពុងពរពោះ
លោកសុខ ជំនោរ និងភរិយាកំពុងពរពោះ
លោកសុខ ជំនោរ និងភរិយាកំពុងពរពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]