កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រោយពីមានបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀនរបស់លោក B.I សមាជិកក្រុម iKON មក មហាជនក៏បានដាក់ញត្តិមួយ គឺជា “ញត្តិដើម្បីបញ្ឈប់រាល់ការផ្សព្វផ្សាយទាំងអស់របស់ផលិតកម្ម YG” ដែលទាំងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ចង់ផ្អាករាល់សកម្មភាពរបស់សិល្បករទាំងអស់ ក្នុងផលិតកម្ម YG ពីការបង្ហាញមុខតាមទូរទស្សន៍ ឬការផ្សព្វផ្សាយផ្សេងៗ។

យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់នោះ ញតិនេះត្រូវបានទទួលហត្ថលេខាយល់ព្រម ជាង ៣ម៉ឺនហត្ថលេខា ត្រឹមតែរយៈពេល ៦ ថ្ងៃតែប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី ១៨ខែមិថុនា។

ហើយប្រជាជនកូរ៉េមួយចំនួន ថែមទាំងនិយាយទៀតថា ពួកគេនឹងធ្វើពហិការលើផលិតកម្ម YG ថាពួកគេនឹងមិនស្តាប់បទចម្រៀងរបស់តារារូបណា នៅក្នុងផលិតកម្មនេះ តទៅទៀតទេ។

ម៉្យាងវិញទៀត ក្រោយពីមានមហាជននាំគ្នាចុះហត្ថលេខា ដូចបាក់ទំនប់បែបនេះ ពួកគេក៏សង្ឃឹមថាញត្តិនេះ នឹងជម្រុងញឲ្យតារាមួយចំនួន ដែលនៅក្នុងផលិតកម្ម ហើយមិនជាប់ពាក់ព័ន្ធ និងមិនមានកំហុស អាចនឹងចាកចេញ និងបញ្ចប់កុងត្រា ដោយវិលទៅរកផលិតកម្មផ្សេងជំនួសវិញ។

យ៉ាងណាក្តី ចំណែកឯអ្នកគាំទ្រមួយចំនួនផ្សេងទៀត ពួកគេពិតជាមានការព្រួយបារម្ភនឹងតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម YG ខ្លាំងមែនទែន។ ហើយពួកគេក៏រំពឹងយ៉ាងមុតមាំថា ក្រុម BLACKPINK ក្រុម WINNER នាង Joen Somi នាង Lee Hi ក្រុម AKMU នឹងក្រុមបុរសដែលរៀបនឹង Debut ឈ្មោះថា Treasure13 នឹងមិនប៉ះពាល់ដល់សកម្មភាព និងប្រជាប្រិយភាពរបស់ពួកគេនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

BLACKPINK
SOMI
Leehi
ញត្តិដែលទទួលបានជាង ៣ ម៉ឺនហត្ថលេខា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]