ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាចម្រៀងដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ កាន់តែមានហាងឆេងខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ មិនថានៅក្រៅប្រទេស និងនៅក្នុងស្រុកនោះទេ រហូតមានភាពមមាញឹក រកពេលសម្រាកមិនចង់បាន។

ទោះបីជាមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី តែសម្រាប់សុភមង្គលនៅក្នុងគ្រួសាររបស់លោក ក៏កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើង តែបើងាកទៅនិយាយពី ដុងសិល្បៈវិញ គ្រួសាររបស់លោក ក៏ចេះសឹងតែគ្រប់គ្នាតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ម្តាយរបស់តារាប្រុសរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់គាត់គ្រប់គ្នា ក្រោយបានបញ្ចេញសម្លេងច្រៀងដ៏ពីរោះនៅក្នុងបទ«ច័ន្ទអើយ» ដែលមានចៅប្រុស សុវត្ថិ មុនីវណ្ណ ជាអ្នកលេងភ្លេង។

ដោយក្នុងនោះឃើញថាសម្លេងរបស់ម្តាយលោកមិនអន់នោះទេ ច្រៀងយ៉ាងពីរោះមានទឹកដម គួរឲ្យចង់ស្តាប់ ជាពិសេសច្រៀងស៊ីគ្នាជាមួយនឹងភ្លេង មិនចាញ់អ្នកចម្រៀងអាជីពនោះទ។ ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាសរសើរដល់ម្តាយលោកគ្រប់គ្នា ដែលទោះបីជាមានវ័យច្រើនយ៉ាងណា តែពេលបញ្ចេញសម្លេងពិតជាពីរោះខ្លាំង និងពិតជាកម្របានស្តាប់តែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងម្តាយ
ព្រាប សុវត្ថិ និងម្តាយ
ព្រាប សុវត្ថិ និងម្តាយ
ព្រាប សុវត្ថិ និងគ្រួសារ
ម្តាយព្រាប សុវត្ថិ ច្រៀង
ម្តាយព្រាប សុវត្ថិ ច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ