កំពង់ស្ពឺ៖ ប្រហែលអ្នកនៅចាំថា តារាកំប្លែងចាស់វស្សា តាចេក បានដាច់ចិត្តលើកដៃ សុំជំនួយពីសប្បុរសជន នៅលើបណ្ដាញសង្គម ខណៈពេលដែលលោក ជួបវិបត្តិប្រាក់កក់នៅក្នុងគ្រួសារ អំឡុងពេលលក់ដូរនៅតាមដងផ្លូវ មិនអាចទប់ទល់នឹងការចាយក្នុងផ្ទះបាន ហើយម្ដាយក៏ លាចាកលោក ទៅទៀតធ្វើឲ្យតាចេក មានបន្ទុកយ៉ាងធំនៅក្នុងគ្រួសារ។

ក្រោយពីបានឃើញ គេសង្កេតមានសប្បុរសជនជាច្រើន បានជួយផ្ដល់ជាថវិកា និងសម្ភារៈផ្សេងៗ ទៅកាន់ នាយ ចេក ក្នុងនោះក៏មាន ថវិកាមួយចំនួន របស់ ខ្មែរឡូត ផងដែរ សម្រាប់ជួយដល់ឲ្យលោក ក្នុងការដោះស្រាយ បានមួយគ្រាធំ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បន្ទាប់ពីបាត់មុខតារាកំប្លែង តា ចេក មួយរយៈធំនោះ គេក៏សង្កេតឃើញថាមានវត្តមានរបស់ តាចេក ងាកទៅចាប់របរថ្មីមួយទៀតនៅក្នុងតំបន់ រមណីយដ្ឋាន គីរីរម្យ នេះបើតាមការបង្ហោះរបស់ខ្លួន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់តា ចេក។

នៅក្នុងការបង្ហោះនោះផងដែរ តា ចេក ក៏បានឲ្យដឹងថា របរថ្មីរបស់ខ្លួន គឺ ការលក់ផ្លែឈើធម្មជាតិៗ នៅក្នុងតំបន់ ប្រសិនជាបងប្អូន បានទៅលេងកម្សាន្តកុំភ្លេចចូលជួយទិញលោកផង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

តា ចេក
តា ចេក
តា ចេក
តា ចេក
តា ចេក
ផ្លែឈឺ តា ចេក លក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក