ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាប្រុស ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀង ដ៏ល្បីល្បាញ ប្រចាំផលិតកម្ម ហង្សមាស។ លើសពីនេះ ណុប បាយ៉ារិទ្ធ បានធ្វើឲ្យទស្សនិកជន ទទួលស្គាល់ តាមរយៈ ទឹកដមដ៏ពីរោះ និងផ្អែមស្រទន់ របស់លោក។

អ្វីដែលពិសេស មួយរយៈនេះ បាយ៉ារិទ្ធ ហាក់បីដូចជា មានការមមាញឹកយ៉ាងខ្លាំង ទាំងក្នុង អាជីពសិល្បៈ និងការប្រកប អាជីវកម្មផ្ទាល់ខ្លួន សឹងតែរកពេល សម្រាកមិនបាន។

ហេតុនេះហើយទើប កាលពីថ្មីៗនេះ លោក ណុប បាយ៉ារិទ្ធ ត្រូវបានមិត្តរួមអាជីព និងជាអតីតកូនក្រុម កាលពីកម្មវិធី «The Voice Cambodia» មានដូចជា កញ្ញា ឈីន រតនៈ តារាចម្រៀង ចម្រើន សុភក្រ័ និង លោក នួន សុធារ័ក្ស ទៅSurprise នំខួបកំណើតឆ្នាំនេះដល់ ហាងតែម្ដង។ បើទោះបីជា កម្មវិធីមើលទៅ មានលក្ខណៈមិន​ ធំដុំក៏ដោយ តែមើលទៅសប្បាយ​ រីករាយយ៉ាងខ្លាំង។

យ៉ាងណាមិញ បើក្រលេកមើល សម្រស់របស់តារារូបនេះវិញ គឺនូវតែ ស្រស់សង្ហានិងគួរឲ្យទាក់ទាញ មិនសមនឹង អាយុដែល ជិតឈានចូល វ័យ៤០ឆ្នាំសោះតែម្ដង៕

ណុប បាយ៉ារិទ្ធ និង ឈីន រតនៈ
ណុប បាយ៉ារិទ្ធ និងអតីតកូនក្រុម
ណុប បាយ៉ារិទ្ធ និងចម្រើន​ សុភក្រ័
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ