ភ្នំពេញ៖ កាលពីម្សិលមិញនេះ គឺជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ក្នុងនោះដែរ គេសង្កេតឃើញថា តារាចម្រៀងជាច្រើនដួង ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីរបស់ប៉ុស្តិ៍ទូរទស្សន៍ជាតិ ដើម្បីច្រៀងចម្រៀងថ្វាយព្រះពរ ជូនទ្រង់ផងដែរ។

តួយ៉ាង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កាលពីម្សិលមិញនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប គឺអ្នកនាង សុគន្ធ និសា បានបង្ហើរសំនៀងផ្ទាល់ នៅក្នុងកម្មវិធីនោះ ដោយរូបនាង បានបកស្រាយបទចម្រៀងមានចំណងជើងថា “ទីកែប” ដែលធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ លាន់មាត់សរសើរពីសម្លេងរបស់នាង។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា សម្លេងរបស់អ្នកនាង សុគន្ធ និសា ពិតជាពីរោះខ្លាំងមែនទែន ព្រោះនៅពេលដែលនាងចម្រៀងបទចម្រៀងផ្ទាល់ជាចង្វាក់បទពីដើមបែបនេះ សម្លេងនាងស្ទើរតែដូចចាក់ឌីសទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

​សុគន្ធ និសា
​សុគន្ធ និសា
​សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា