បរទេស៖ សព្វថ្ងៃនេះ ការចិញ្ចឹមកូនឱ្យធំដឹងក្តីល្អ គឺពិតជាលំបាក ហើយទាមទារឱ្យឪពុកម្តាយត្រូវចំណាយពេលវេលា កម្លាំង និងទឹកចិត្តក្នុងការមើលថែរក្សាកូនរបស់លោកអ្នកឱ្យបានល្អ។

តួយ៉ាងដូចជាឪពុកម្នាក់ បានចំណាយប្រាក់ជាង ៦០០ដុល្លារទិញឡាន Tesla Model S ខ្នាតតូចឱ្យកូនដើម្បីបង្រៀននាងឱ្យចេះបើកបរឡានអគ្គិសនីតាំងតែពីតូចយកតែម្តង។

ឪពុកម្នាក់នេះមានឈ្មោះ Gregory St. Val ហើយលោកគ្រោងនឹងទិញឡាន Tesla សម្រាប់ខ្លួនឯងនៅថ្ងៃណាមួយ។

លោក Gregory គឺជាមន្រ្តីជ្រើសរើសទាហាន បាននិងកំពុងតែសន្សំប្រាក់ដើម្បីទិញឡានអគ្គិសនីស៊េរី Tesla នៅថ្ងៃណាមួយ ព្រោះវាមានតម្លៃថ្លៃ ហើយលោកពិតជាចូលចិត្តឡានបែបនេះជាខ្លាំង។

Aaliyah កំពុងតែជិះឡាន Tesla Model S ខ្នាតតូច

ទន្ទឹមគ្នានេះដែរ លោកក៏បានទិញឡាន Tesla Model S ខ្នាតតូចឱ្យកូនស្រីលោកសិន ដើម្បីឱ្យនាងមានភាពរីករាយ និងអាចរៀនសូត្រចេះបើកបរឡានអគ្គិសនីតាំងតែពីតូចយកតែម្តង។

កូនស្រីលោកមានឈ្មោះ Aaliyah ហើយនាងពិតជាចូលចិត្តបើកឡាន Tesla Model S របស់នាងជាខ្លាំង។

នាងរៀនចេះបើកបរឡាន ចេះបញ្ចូលអាគុយរថយន្ត និងចេះផ្លាស់ប្តូរអាគុយរថយន្តបានយ៉ាងល្អឥតខ្ចោះ។

គួរឱ្យដឹងផងដែរថា ឡាន Tesla Model S គឺជាឡានដ៏ពេញនិយមមួយនៅក្នុងសហរដ្ឋអាមេរិក ដែលមនុស្សម្នាជាច្រើនចូលចិត្ត និងស្រលាញ់ឡានអគ្គិសនីបែបនេះជាខ្លាំង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]