ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃអង្គារកន្លងទៅ មន្រ្តីរដ្ឋាភិបាលបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស១៧នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីការលិចកាណូត ទៅក្នុងសមុទ្រ នៃខាងកើតខេត្តចាវ៉ា ប្រទេសឥណ្ឌូណេស៊ី។

អ្នកនាំពាក្យរបស់ក្រុមសង្គ្រោះបាននិយាយថា នៅក្នុងកាណូតនោះ ដែលមានមនុស្ស ៥៧នាក់ ត្រូវបានរលកខ្ពស់ៗបក់ ដោយសារអាកាសធាតុមិនល្អ។

ក្រុមអ្នកសង្គ្រោះ បានជួយសង្គ្រោះអ្នកដំណើរចំនួន ៣៩នាក់ ហើយម្នាក់ទៀតកំពុងស្ថិតនៅក្នុងការស្វែងរក។

សកម្មភាពនៃការលើកសាកសព

គួររំលឹកដែរថា កាលពីឆ្នាំមុន មាននាវាចម្លងមួយដែលផ្ទុកអ្នកដំណើរជាង ២០០នាក់បានលិចនៅកោះស៊ូម៉ាត្រា។ អ្នកដំណើរ ១៨នាក់បានរួចជីវិត ហើយអ្នកដំណើរផ្សេងទៀត ត្រូវគេសន្និដ្ឋានថា លិចលង់ស្លាប់បាត់ទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]