អង់គ្លេស៖ បន្ទាប់ពីកីឡាករខ្សែបម្រើ Rodri Hernandez បានបង្ហាញប្រាប់ពីចេតនារបស់ខ្លួនក្នុងការចាកចេញពី Atletico Madrid កាលពីថ្ងៃអង្គារម្សិលមិញនេះ ម្ចាស់ជើងឯក Premier League រដូវកាលមុន Manchester City កំពុងតែតាមប្រមាញ់យករូបគេមកចូលរួមជាមួយនឹងខ្លួនដោយមានការចូលរួមប្រជែង Bayern Munich ផងដែរ ។

កីឡាករ Rodri Hernandez

ប្រធានផ្នែកកីឡាបាល់ទាត់របស់ Manchester City លោក Txiki Begiristain បាននិយាយថាក្លឹបរបស់លោកចង់បានខ្សែបម្រើកណ្ដាលសញ្ជាតិអេស៉្បាញរូបនេះយកមកជំនួសខ្សែបម្រើវ័យ ៣៤ឆ្នាំរបស់ខ្លួនបច្ចុប្បន្ន Fernandinho។ តាមពិតទៅ Manchester City តាមទិញ Jorginho ពី Napoli ដើម្បីមកជំនួស Fernandinho តាំងពីទីផ្សារដោះដូរកីឡាកររដូវកាលមុនមកម្ល៉េះ ប៉ុន្តែកីឡាកររូបនោះបានសម្រេចចិត្តចូលរួមជាមួយលោក Sarri នៅ Chelsea។

កីឡាករ Fernandinho និងលោក ​Pep Guardiola

ទោះជាយ៉ាងនេះក្ដី លោក Diego Simeone មានបំណងចង់រក្សាទុកខ្សែបម្រើវ័យ ២២ឆ្នាំ Rodi ដែល Atletico Madrid យកមកពី Villareal ក្នុងតម្លៃខ្លួន ២១.៥លោនផោនឲ្យនៅជាមួយខ្លួនបន្តទៀត។ រង់ចាំមើលទាំងអស់គ្នាថា តើ Manchester City អាចនាំយក Rodri មកចូលរួមជាមួយខ្លួននៅទឹកដី Etihad Stadium នារដូវកាលក្រោយបានទេ?

កីឡាករ Rodri Hernandez

បញ្ជាក់ផងដែរថា រយៈពេលមួយឆ្នាំរួមរស់ជាមួយ Atletico Madrid ខ្សែបម្រើកណ្ដាល Rodri បង្ហាញខ្លួនបាន ៣៤ប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់៕

ប្រភព៖ Sky Sports 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]