ការងារភាគច្រើននាពេលបច្ចុប្បន្ននេះ សុទ្ធសឹងតែប្រើប្រាស់កុំព្យូទ័រ ធ្វើអោយមនុស្សប្រើពេលយ៉ាងយូរសំលឹងទៅកញ្ចក់កុំព្យូទ័រ។ ភ្នែកនឹងមានការចុះខ្សោយបន្ដិចម្ដងៗ។ ដើម្បីការពារកុំអោយមានការប៉ះពាល់ដល់ភ្នែក អ្នកទាំងអស់គ្នាគួរធ្វើតាមវិធីទាំង១០ដូចខាងក្រោម៖

១ អង្គុយអោយឆ្ងាយពីកញ្ចក់កុំព្យូទ័រ

ត្រូវអង្គុយឆ្ងាយពីកញ្ចក់កុំព្យូទ័រប្រហែល ៤០ ទៅ ៥០ សង់ទីម៉ែត។

២ ឧស្សាហ៍ប្រិចភ្នែក

ជាធម្មតាមនុស្សយើងម្នាក់ៗតែងតែប្រិចភ្នែក២០ដង ជារៀងរាល់នាទី ប៉ុន្តែនៅពេលដែលយើងនៅមុខកញ្ចក់កុំព្យូទ័រ ធ្វើអោយកាត់បន្តយការព្រិចសឹងតែពាក់កណ្ដាលទៅហើយ។ នេះបញ្ចាក់អោយដឹងថា ភ្នែករបស់យើងស្ងួតនិងអាចប៉ះពាល់ខ្លាំង។ ដើម្បីជៀសវាងកុំអោយស្ងួតភ្នែក ជារៀងរាល់២០នាទីម្ដងយើងត្រូវសំរាកភ្នែកពីកញ្ចក់កុំព្យូទ័រ ដើម្បីប្រិចភ្នែកប្រហែល២០វិនាទី រួចបន្ដធ្វើការវិញ។

៣ បន្ថយពន្លឺរបស់អេក្រង់

នៅពេលដែលអ្នកនៅកន្លែងភ្លឺខ្លាំង អ្នកគួរតំឡើងពន្លឺកញ្ចក់កុំព្យូទ័របន្ដិច ហើយនៅពេលដែលអ្នកនៅកន្លែងងងឹតអ្នកគួរបន្លយពន្លឺកញ្ចក់កុំព្យូទ័របន្ដិចដែរ។ យើងគួរតែកែពន្លឺទៅតាមអារម្មណ៍នៃភ្នែករបស់យើង។

៤ សំអាតកញ្ចក់កុំព្យូទ័រ

ការសំអាតកញ្ចក់កុំព្យូទ័រដោយការប្រើក្រណាត់ទន់ៗ (Microfiber) មកជូនធូលីដែលនៅលើកញ្ចក់ថ្មមៗ។ សូមកុំអង្គុយនៅជិតបង្អួច ព្រោះពន្លឺព្រះអាទិត្យនិងបាញ់ទៅលើកញ្ចក់កុំព្យូទ័រ ហើយចាំងមកកាន់ភ្នែកយើងវិញ។

៥ ប្រើប្រាស់វ៉ែនតា

ការប្រើប្រាស់វ៉ែនតា ជួយការពារពន្លឺរបស់កញ្ចក់កុំព្យូទ័របាន។ លោកអ្នកអាចសាកសួរគ្រូពេទ្យខាងភ្នែក ដើម្បីបានការណែនាំច្បាស់លាស់។ សូមកុំប្រើប្រាស់ contact lense ជំនួសវ៉ែនតា។

៦ ប្រើប្រាស់ថ្នាំបន្តក់

នៅពេលដែលខំសំលឹងខ្លាំងទៅលើកញ្ចក់កុំព្យូទ័រ វានិងធ្វើអោយយើងស្ងួត និង ក្រហាយគ្រាប់ភ្នែក សូមប្រើប្រាស់ថ្នាំបន្ដក់ភ្នែកនៅពេលដែលយើងមានអារម្មណ៍ថាភ្នែកចាប់ផ្តើមស្ងួត។

៧ របៀបដាក់កុំព្យូទ័រ

យើងត្រូវអង្គុយអោយបានត្រង់ខ្លួន ដាក់កញ្ចក់កុំព្យូទ័រអោយនៅក្រោមការសំលឹងរបស់យើង កុំអោយយើងសំលឹងទៅលើ នោះនិងធ្វើអោយយើងខំប្រឹងសំលឹងកាន់តែខ្លាំង។

៨ ការបរិភោគ

វីតាមីនមកពីបន្លែផ្លែឈឺអាចជួយជំនួយភ្នែករបស់លោកអ្នកពីការស្រវាំងបាន។ ចំណីអាហារពណ៌ទឹកក្រូចនិងលឿងសំបូរទៅដោយវីតាមីន A។ ដូចជាការ៉ុត និង ដំឡូងផ្អែមជាដើម។

៩ បរិភោគទឹកអោយបានគ្រប់គ្រាន់

មនុស្សយើងជារៀងរាល់ថ្ងៃត្រូវប្រើកម្លាំងច្រើន ដូចឆ្នោះវានិងធ្វើអោយយើងបាត់បង់ជាទឹកក្នុងខ្លួន។ យើងគួរតែបរិភោគទឹកអោយបាន ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃដើម្បីជំនួយទៅដល់រាងកាយ និង ភ្នែករបស់យើងអោយមានសំណើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]