បរទេស៖ មិនប៉ុន្មានថ្ងៃមុននេះ មានគេបានប្រទះឃើញនូវតារាចម្រៀងស្រីល្បីឈ្មោះ Selena Gomez បានចំណាយពេលចេញដើរលេងនៅក្រៅ នាថ្ងៃចុងសប្តាហ៍ យ៉ាងសប្បាយរីករាយ ជាមួយនឹងមិត្តភក្តិជិតដិតរបស់នាង។

យ៉ាងណាមិញ តាមរយៈរូបថតដែលគេផ្តិតបាននៅខាងក្រោមនេះ បានឲ្យឃើញពីរូបរាងបច្ចុប្បន្នរបស់ម្ចាស់បទ «Same Old Love» រូបនេះ មានការប្រែប្រួលច្រើន ដោយមើលទៅនាងមានសាច់មានឈាមជាមុន និងជាពិសេសគឺមើលទៅទឹកមុខរបស់នាង ពិតជាមានភាពស្រស់ស្រាយស្រស់ ជាងកាលពីមុនច្រើនថែមទៀតផង។

ជាការពិតណាស់ គួររំឮកផងដែរថា កាលពីមួយរយៈមុននេះ Selena Gomez បានធ្លាក់ខ្លួនឈឺដល់ថ្នាក់ចូលក្នុងបន្ទប់សង្គ្រោះ ដោយសារតែជំងឺផ្លូវចិត្តក៏កាចសាហាវម៉្យាង គឺជំងឺបាក់ទឹកចិត្ត។

យ៉ាងណាមិញ ក្រោយទទួលបានការព្យាបាលផ្លូវចិត្តផ្លូវអារម្មណ៍ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ពេលនេះគឺយើងឃើញថា Selena ពិតជាមានទឹកមុខស្រស់ស្រាយសប្បាយចិត្តជាងកាលពីមុនច្រើនមែនទែន បើទោះបីជាមុខរបស់ប៉ោងឡើងសាច់យ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែសប្បាយចិត្ត ដែលSelena អាចមានស្នាមញញឹមគួរឲ្យស្រលាញ់ឡើងវិញ ជាថ្មីម្តងទៀតផងដែរ៕

តារាចម្រៀងស្រី Selena Gomez
តារាចម្រៀងស្រី Selena Gomez
ប្រទះឃើញ Selena Gomez ដើរលេងជាមួយមិត្តភក្តិ
ប្រទះឃើញ Selena Gomez ដើរលេងជាមួយមិត្តភក្តិ
ប្រទះឃើញ Selena Gomez ដើរលេងជាមួយមិត្តភក្តិ
ប្រទះឃើញ Selena Gomez ដើរលេងជាមួយមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]