ថៃ៖ មួយរយៈមុនប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ពីបញ្ហាស្នេហារបស់តារាសម្តែងប្រុសសម្បុរស្រអែមលោក Toomtam និងតារាសម្តែងស្រីYingying ដែលបានចែកផ្លូវគ្នា ដោយសារតែខាងប្រុសមានលួចមានអ្នកថ្មី។ ព័ត៌មាននេះបានក្លាយជាប្រធានបទដ៏ក្តៅគគុក រហូតដល់អ្នកដែលពាក់ព័ន្ធនឹងរឿងនេះ ព្យាយាមចេញមុខមកបកស្រាយតាមហេតុផលរៀងៗខ្លួន។

បន្ទាប់ពីរឿងនេះស្ងាត់មួយរយៈ ស្រាប់តែលេចលឺព័ត៌មានថ្មីមួយទៀតថា Toomtamកំពុងតាមញ៉ែស្រីស្រស់ម្នាក់ទៀត ដែលនាងជាតារាសម្តែងមានឈ្មោះថា Air Phantila។ ភ្លាមៗនោះ Air បានចេញមុខមកបកស្រាយដោយមិនបង្អង់យូរថា «នេះគ្រាន់តែជាការនិយាយលេងតែប៉ុណ្ណោះ មិនមែនជាការពិតទេ»។

ប៉ុន្តែកាលពីពេលថ្មីៗនេះ Air និង Toomtam បានបង្ហាញមុខព្រមគ្នា ក្នុងកម្មវិធីជប់លៀងថ្ងៃកំណើតរបស់តារាសម្តែងស្រី Due Arissa។ ក្នុងនោះមានរូបថតមួយសន្លឹកដែលផុសដោយតារាស្រីGubgib នៅក្នុងអ៊ីនស្តារក្រាមរបស់នាង បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះAir និង Toomtam មានភាពស្និទ្ធស្នាលជាមួយគ្នាខុសពីធម្មតា។

ក្រោយពីបានឃើញរូបភាពនោះ អ្នកគាំទ្រកាន់តែសង្ស័យពីទំនាក់ទំនងរបស់ពួកគេទាំងពីរ ប៉ុន្តែនៅតែមិនអាចសន្និដ្ឋានបានថា ពួកគេត្រូវជាអ្វីនឹងគ្នាឲ្យពិតប្រាកដនោះទេ។ យ៉ាងណាមិញអ្នកគាំទ្រ សង្ឃឹមថានឹងមានការបកស្រាយឲ្យបានច្បាស់លាស់ ហើយប្រសិនបើពួកគេទាំងពីរពិតជាមានទំនាក់ទំនងជាមួយគ្នាមែន ក៏មិនចាំបាច់អីត្រូវលាក់បាំងដែរ៕

សូមសទស្សនារូបភាពខាងក្រោម៖

លោក Toomtam
តារាសម្តែងស្រីAir Phantila
Air ក្នុងកម្មវិធីជប់លៀងថ្ងៃកំណើតរបស់ Due
Toomtam ក្នុងកម្មវិធីជប់លៀងថ្ងៃកំណើតរបស់ Due
រូបភាពដែលAir និង Toomtam ស្និទ្ធស្នាលគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]