ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ ជាមួយគ្នានេះ កីឡាហែលទឹកក៏កំពុងតែអភិវឌ្ឍខ្លួនយ៉ាងល្អដើម្បីតៀមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ 

ក្រុមកីឡាករយុវជនកម្ពុជា

នៅ ១០ថ្ងៃខាងមុខទៀតគឺនៅថ្ងៃទី២៨ ខែមិថុនា កម្ពុជាទទួលបានសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក យុវជនអាស៊ីអាគ្នេយ៏លើកទី៤៣ ដោយមានការចូលរួមពីប្រទេសដែលជាសមាជិកអាស៊ានទាំងអស់គឺ ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, វៀតណាម និងកម្ពុជាជាម្ចាស់ផ្ទះ។

សម្រាប់ការប្រកួតកម្មវិធីមួយនេះ កម្ពុជាបានត្រៀមខ្លួនជាស្រេចដោយបានរៀបចំយុវជន ២០នាក់ និងគ្រូបង្វឹក ៥នាក់ដើម្បីប្រជែងជាមួយយុវជនបណ្ដាប្រទេសដ៏ទៃ។ 

បញ្ជីឈ្មោះគ្រូបង្វឹក
បញ្ជីឈ្មោះកីឡាករ

បញ្ជាក់ដែរថា ការប្រកួតកីឡាហែលទឹក យុវជនអាស៊ីអាគ្នេយ៏លើកទី៤៣នេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ២៨ដល់៣០ ខែមិថុនា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕ 

ការហ្វឹកហាត់របស់កីឡាករកម្ពុជា
ទីលានហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ

ប្រភព និងរូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]