កូរ៉េខាងត្បូង ៖ មិនមែនឲ្យតែមិនសូវនិយាយស្ដី មិនសូវចុះសម្រុងនឹងអ្នកណា ហៅថាមនុស្សវាយឫកនោះទេ ប៉ុន្តែជាក់ស្ដែង មនុស្សមួយចំនួន គឺមានអត្តចរិតបែបនេះពីកំណើត។ ពួកគេភាគច្រើន មានចិត្តចង់ទៅស្និទ្ធស្នាល នឹងមនុស្សជុំវិញខ្លួនខ្លាំងណាស់ ចង់មានមិត្ត ចង់ទទួលមានការចាប់អារម្មណ៍ ប៉ុន្តែពួកគេមិនដឹងថា គួរតែចាប់ផ្ដើមដោយរបៀបណា។

ម៉្យាងវិញទៀត មនុស្សប្រភេទនេះ ភាគច្រើនជាមនុស្សដែលមានភាពអៀនច្រើន និងភ័យខ្លាច អ្នកដទៃមិនពេញចិត្តខ្លួន ទើបពួកគេសម្រេចចិត្ត នៅឆ្ងាយពីមនុស្សម្នា ឬរាប់អានតែមិត្តចាស់ៗ អ្វីទំនងនេះ។

កុំថាឡើយតែមនុស្សទូទៅ សូម្បីតែតារាល្បីៗមួយចំនួន ក៏មានអត្តចរិតបែបនេះផងដែរ៕

ចង់ដឹងថា តើតារារូបណាខ្លះ ជាមនុស្សមិនងាយស្និទ្ធស្នាល និងចុះសម្រុងជាមួយមនុស្សប្លែកមុខ?

ទស្សនារូបភាពខាងក្រោម ៖ 

១. Irene ក្រុម Red Velvet

Irene សារភាពត្រង់ៗថា នាងជាមនុស្សដែលមានភាពអៀនច្រើន នៅពេលដែលមានអ្នកណា ចូលមកក្បែរ ឬត្រូវចូលទៅស្និទស្នាលនឹងអ្នកណាម្នាក់ ដូច្នេះហើយ ទើបពេលដែលធ្វើជាពិធីករ កម្មវិធី Music Bank ដំបូងៗ នាងមានអារម្មណ៍ថា នាងមិនសូវជាស្រួលក្នុងចិត្ត ព្រោះនាងមិនទាន់ស្និទ្ធស្នាលនឹង Park Bogum ដែលជាដៃគូ នៅឡើយទេ។ Irene បានចំណាយពេលវេលា យូរគួសមដែរ ទម្រាំតែមានអារម្មណ៍ធូរស្បើយ បន្ទាប់ពីបានស្គាល់ និងជិតដិតជាមួយ Park Bogum។  

រូបភាព Irene

២. D.O ក្រុម EXO

D.O ក៏ជាម្នាក់ ក្នុងចំណោមមនុស្សជាច្រើន ដែលពិបាកនឹងស្និទ្ធស្នាល ជាមួយមនុស្សប្លែកមុខភ្លាមៗ។ លោកបានចែករំលែកផងដែរថា ក្នុងកំឡុងពេលថតរឿង Pure Love វាមានការលំបាកច្រើនសម្រាប់លោក ជាពិសេសគឺនៅពេលដែល អ្នកដឹកនាំរឿងតម្រូវឲ្យលោក បង្កើនភាពស្និទ្ធស្នាលជាមួយតួស្រី មុនពេលដែលថតរឿង។ 

រូបភាព D.O

៣. Taeyeon ក្រុម Girls’ Generation

ទោះបីជា Taeyeon មើលទៅសកម្ម ពេលសម្ដែងនៅលើឆាកក៏ពិតមែន ប៉ុន្តែក្នុងជីវិតពិត នាងជាមនុស្សស្ងប់ស្ងាត់ ដែលស្រលាញ់ពេញចិត្ត ការរចនាម៉ូតក្រចក និងលេងហ្គេមអនឡាញ តែម្នាក់ឯង។ នាងបានចងភ្ជាប់ខ្លួនឯង ជាមួយមនុស្សមួយចំនួនដែលនាងជិតស្និទ ប៉ុន្តែជារឿយៗ តែងតែនៅឆ្ងាយ ពីមនុស្សដែលនាងមិនសូវស្គាល់។ 

រូបភាព Taeyeon

៤. Hani ក្រុម EXID

ទោះបីជា Hani មើលទៅដូចជាសកម្ម ពោរពេញដោយថាមពល ពេលដែលធ្វើជាពិធីករ ក្នុងកម្មវិធីទូរទស្សន៍ក៏ដោយ ប៉ុន្តែជីវិតពិត នាងគឺគ្មានមិត្តជាតារាច្រើននោះទេ។ វាគឺមកពីអត្តចរិតរបស់នាង ដែលមិនសូវជានិយាយលេងសើចច្រើន ហើយក៏មិនងាយនឹងចុះសម្រង់នឹងអ្នកណា។ Hani បាននិយាយថា នាងតែងតែខិតខំប្រឹងប្រែង មិនបង្ហាញអារម្មណ៍ទាំងនោះ នៅពេលដែលនាងជាពិធីករ ក្នុងកម្មវិធីទូរទស្សន៍។  

រូបភាព Hani

៥. Jungkook ក្រុម BTS

បច្ចុប្បន្ន Jungkook ជាមនុស្សមានភាពស្រស់ថ្លា និងរស់នៅពោរពេញដោយសុភមង្គល ជាមួយនឹងបងៗ ដែលជាសមាជិកក្រុម BTS។ ប៉ុន្តែបើក្រឡេកទៅមើល កាលពីពេលមកហ្វឹកហាត់ដំបូងៗវិញនោះ Jungkook គឺជាក្មេងប្រុសដែលពូកែខ្មាស់អៀនបំផុត។ សមាជិកក្រុមបាននិយាយថា ទម្រាំតែលួងឲ្យ Jungkook ច្រៀងឲ្យស្ដាប់បានម្ដងៗ ពួកគេត្រូវចំណាយពេលយូរណាស់ ព្រោះក្មេងប្រុសវ័យ ១៥ឆ្នាំម្នាក់នេះ គឺមានភាពខ្មាស់អៀនច្រើន សូម្បីតែចូលបន្ទប់ទឹក ក៏ត្រូវចាំដល់បងៗគេងលក់អស់ ទើបហ៊ានចូល ព្រោះតែខ្លាចរំខានដល់គេឯង។ 

រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]