បរទេស៖ ខ្សែប្រយុទ្ធ Luis Suarez ហាក់បង្ហាញអារម្មណ៍របស់ខ្លួនក្នុងការធ្វើការជាថ្មីម្ដងទៀតជាមួយ Neymar។ ផ្ដល់បទសម្ភាសន៍ដល់ RAC1 កាលពីថ្ងៃច័ន្ទ Suarez បាននិយាយថា “ ខ្ញុំសប្បាយចិត្តជាខ្លាំងដែលមានឱកាសលេងជាមួយកីឡាករល្អលេខ១នៅលើលោក Messi និងកីឡាករល្អទី២ Neymar នៅ Barcelona។ សម្រាប់ខ្ញុំ វាជាពេលវេលានិងបទពិសោធន៍មួយដ៏អស្ចារ្យ។ ” ក្រោយនិយាយពាក្យដូច្នេះរួចគេបានដាក់មួយឃ្លាដ៏រសើបទៀតថា “ អ្នកណាមិនចង់លេងជាមួយកីឡាករដូច Neymar? ” ។

កីឡាករ Suarez, Neymar, Messi

រឹតតែក្ដៅទៀតនោះ ខ្សែបម្រើ Barcelona សញ្ជាតិឈីលី Arturo Vidal បាននិយាយថា “វាជារឿងល្អបើសិនជាគេ(Neymar) ចង់ត្រលប់មកវិញហើយពួកយើងនឹងឈ្នះពានច្រើនទៀតជាមួយគ្នា គ្រប់គ្នានៅទីនេះចូលចិត្តគេ(Barcelona)” ។ 

កីឡាករ Arturo Vidal

យោងទៅតាមគេហទំព័រ Globo Esporte, Barcelona ត្រូវចំណាយប្រមាណជា ៩០លានផោនក្នុងការនាំយក Neymar ត្រលប់មកវិញនឹងប្ដូរជាមួយកីឡាករម្នាក់ក្នុងចំណោម Ousmane Dembele, Ivan Rikatic និង Samuel Umtiti។

គួរបញ្ជាក់ដែរថា Neymar ធ្លាប់បានចំណាយពេល ៤រដូវកាលជាមួយ Barcelona និងរកគ្រាប់បាល់បាន ១០៥គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១៨៦ប្រកួត។ Neymar ត្រូវបាន PSG ទិញពី Barcelona ទៅក្នុងតម្លៃថ្លៃបំផុតលើលោកគឺ ២២២លានផោនអឺរ៉ូកាលពីឆ្នាំ២០១៧។ រយៈពេល២ឆ្នាំលើទឹកដីបារាំងជាមួយ PSG Neymar បានជួយឲ្យ PSG លើកពាន Ligue 1 ចំនួន២ដង៕

Neymar បង្ហាញខ្លួនលើកដំបូងនៅ PSG

ប្រភព៖ GOAL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]