អង់គ្លេស៖ លោក Frank Lampard នឹងត្រូវរៀបចំឱ្យណាត់ជួបជាមួយលោក Roman Abramovich នៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ តាមរយៈនាវាទេសចរណ៍ប្រណិតរបស់លោក អំពីការងារពិភាក្សាដើម្បីមកដឹកនាំក្លិប Chelsea ជាបន្ត។ គួរឱ្យដឹងថា Lampard បច្ចុប្បន្នកំពុងសម្រាកវិស្សមកាលនៅប្រទេសបារាំង ហើយនឹងត្រូវជួបជាមួយលោក Abramovich នៅលើនាវាទេសចរណ៍ផ្ទាល់ខ្លួនរបស់លោក ដែលមានតម្លៃជាង ៣៨០លានផោន។

លោក Roman Abramovich
លោក Frank Lampard

ក្រោយការចាកចេញរបស់លោក Maurizio Sarri ទៅកាន់ Juventus ធ្វើឱ្យកៅអីគ្រូបង្វឹកទំនេរ ហើយ Chelsea ក៏បានបង្វែរចំណាប់អារម្មណ៍ទៅលើលោក Frank Lampard ដែលកំពុងដឹកនាំក្លិប Derby County តែម្តង។ យ៉ាងណាក្តី លោក Mel Morris ម្ចាស់ក្លិប Derby បានបញ្ជាក់ច្បាស់ហើយថា Chelsea ត្រូវបង់ប្រាក់យ៉ាងតិចណាស់ ៤លានផោន សម្រាប់ជាសំណងចំពោះកិច្ចសន្យាដែល Lampard នៅសល់ជាងពីរឆ្នាំទៀតជាមួយក្លិប Derby។

គួរឱ្យដឹងថា បើទោះជាបរាជ័យក្នុងការឡើងទៅ Premier League ក្រោយចាញ់ Aston Villa យ៉ាងណាក្តី Lampard ក៏ត្រូវបាន Derby ចរចាក្នុងការចុះកិច្ចសន្យាថ្មីផងដែរ។ យ៉ាងណាមិញ ចំណាប់អារម្មណ៍ពីអតីតក្លិបចាស់របស់ខ្លួន ទំនងជានឹងអាចទាញ Lampard ឱ្យត្រឡប់ទៅ Stamford Bridge សាជាថ្មីម្តងទៀត៕ 

កីឡាករ Jonh Terry , លោក Frank Lampard និងលោក Abramovic
នាវាប្រណិតរបស់លោក Abramovic
នាវាប្រណិតរបស់លោក Abramovic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]