ចិន៖ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ម្សិលមិញនេះ តារាចិនប្រុសស្រីល្បីៗ ស្រស់ស្អាតសង្ហាជាច្រើនដួង ត្រូវបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំ «Tencent Picture» ដែលបានប្រារព្ធធ្វើឡើងនៅឯទីក្រុងប៉េកាំង ប្រទេសចិន។

ជាការពិតណាស់ ក្នុងអំឡុងពេលដើរលើកម្រាលព្រំក្រហម យើងសង្កេតឃើញថាមាន តារាចិនប្រុសស្រីជាច្រើន បានបង្អួតសម្រស់គ្នាជាមួយនឹងម៉ូតសម្លៀកបំពាក់ប្លែកថ្មី ក៏ដូចជាស្ទាយ៍តុបតែងខ្លួនទាក់ទាញរៀងៗខ្លួន។

ដោយឡែក មិនថាយ៉ាងណា ទស្សនិកជនក៏បានមានការចាប់អារម្មណ៍ជាពិសេសទៅលើសម្រស់របស់ តារាស្រីកំពុងមានប្រជាប្រិយភាព កញ្ញា Dilraba ផងដែរ ដោយសម្រស់ក៏ដូចជាការតុបតែងខ្លួនរបស់នាង ពិតជាមានការទាក់ទាញភ្នែកខ្លាំង ស្ទើរតែមហាជនគ្រប់គ្នាស្រឡាំងកាំងតែម្តង។

ជាក់ស្តែង កាលពីយប់មិញនេះ តារាសម្តែងស្រី Dilraba បានស្លៀកនូវរ៉ូបវែងមានដៃមួយចំហៀង ពណ៌ខ្មៅលាយស និងនៅផ្នែកខាងក្រោមនៅចំហៀងខាងស្តាំ ថែមទាំងមានឆែកយ៉ាងវែង ដែលធ្វើឲ្យឃើញនូវសាច់ភ្លៅយ៉ាងសខ្ចី គួរឲ្យទាក់ទាញថែមទៀតផងដែរ។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់ Dilraba កាលពីយប់មិញនេះ ធ្វើឲ្យមហាជនមិនកោតសរសើរមិនបាន ចំពោះរូបសម្រស់ដ៏ល្អឥតខ្ចោះនៅខាងក្រៅរបស់នាង ដោយអាចនិយាយបានថា ស្រស់ស្អាតគ្មានទាស់ទោះមើលទៅចំហៀងខាងណា ក៏នៅតែស្រស់ស្អាតផងដែរ៕    

Dilraba ចូលរួមកម្មវិធីយប់មិញនេះ
Dilraba ចូលរួមកម្មវិធីយប់មិញនេះ
Dilraba ចូលរួមកម្មវិធីយប់មិញនេះ
Dilraba ចូលរួមកម្មវិធីយប់មិញនេះ
Dilraba ចូលរួមកម្មវិធីយប់មិញនេះ
Dilraba ចូលរួមកម្មវិធីយប់មិញនេះ
តារាស្រី Dilraba
តារាស្រី Dilraba
តារាស្រី Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]