ថៃ៖  ទម្រាំតែក្លាយជាតារាល្បីទទួលបានក្តីស្រលាញ់ ពីអ្នកគាំទ្រជុំវិញខ្លួនមិនមែនជារឿងងាយនោះទេ។ តារាល្បីៗជាច្រើនខិតខំប្រឹងប្រែងនៅលើវិថីសិល្បៈជាច្រើនឆ្នាំ ទើបទទួលបានភាពជោកជ័យក្នុងអាជីពមួយនេះ។  

ជាក់ស្តែងដូចតារាប្រុសទាំង៨រូបនេះ ពូួកគេបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីវ័យជំទង់ សម្តែងតួជាកូនសិស្សសាលា រហូតមកដល់ឥឡូវមានសមត្ថភាពគ្រប់គ្រាន់សម្តែងជាតួឯកស្ទើរតែគ្រប់រឿង។

ទៀតសោត មិនមែនត្រឹមតែវិវត្តន៍ការសម្តែងតែមួយមុខនោះទេ ប៉ុន្តែពួកគេកែប្រែទាំងរូបរាងកាយ ក្លាយជាមនុស្សប្រុសសង្ហា ជាសំពណ្វចិត្តរបស់អ្នកគាំទ្រនារីៗថែមទៀតផង។

ចង់ដឹងថាតារាប្រុសទាំងនោះមានអ្នកណាខ្លះ តោះ! ទៅទស្សនាទាំងអស់គ្នា៖  

១. តារាសម្តែងប្រុស Vann Ratchu

តារាប្រុសរូបនេះចូលសម្តែងដំបូងនៅក្នុង ខ្សែភាពយន្ត «Season Change» ដោយ Vann បានដើរតួជាសិស្សសាលា។  

Vann Ratchu ពីមុន​
Vann Ratchu បច្ចុប្បន្ន

២. តារាសម្តែងប្រុស Tor Thanapob

អ្នកណាៗក៏ស្គាល់តារាប្រុសរូបនេះដែរ ព្រោះTor បានសម្តែងដំបូងនៅក្នុងរឿងបែបយុវវ័យដ៏ល្បី Hormone។ ក្រោយមក Tor ក៏ទទួលបានការងារបន្តបន្ទាប់នៅក្នុងវិស័យសិល្បៈ រហូតមកដល់សព្វថ្ងៃ។  

Tor Thanapob ពីមុន
Tor Thanapob បច្ចុប្បន្ន

៣. តារាសម្តែងប្រុស Mario Maurer

តារាប្រុសកូនកាត់ថៃ-អាល្លឺម៉ង់រូបនេះ សម្តែងដំបូងនៅខ្សែភាពយន្ត«Love of Saim»។ ព្រោះតែសមត្ថភាពក្នុងការសម្តែង និងរូបសម្បតិ្តដ៏សង្ហា ធ្វើឲ្យលោកទទួលបានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ។  

Mario Maurerពីមុន
Mario Maurer បច្ចុប្បន្ន

៤. តារាសម្តែងប្រុស March Chutavuth

តារាប្រុសរូបនេះក៏ល្បីដោយសាររឿងHormone ដូចគ្នា។ ចាប់ផ្តើមដំបូងពីតួសិស្សសាលា រហូតមកដល់ពេលនេះ លោកគ្រងដំណែងតួឯកស្ទើរតែគ្រប់រឿងទៅហើយ។  

March Chutavuth ពីមុន
March Chutavuth បច្ចុប្បន្ន

៥. តារាសម្តែងប្រុស Bank Thiti

មិនខុសពីតារាទាំងពីរខាងលើនោះទេ Bankបង្ហាញមុខលើវិថីសិល្បៈដំបូងនៅក្នុងរឿងHormone មកដល់សព្វថ្ងៃនេះលោកមានប្រជាប្រិយភាពខ្លាំង ហើយថែមទាំងមានអ្នកគាំទ្រនៅក្រៅប្រទេសទៀតផង។  

Bank Thiti ពីមុន
Bank Thiti បច្ចុប្បន្ន

៦. តារាម្តែងប្រុស Toy Pathompong

ចូលសិល្បៈដំបូង Toy បានចាប់ដៃគូសម្តែងជាមួយតារាស្រីល្បីឈ្មោះ Baifernតែម្តង។ ទាំងសង្ហា ញញឹមស្រស់ ហើយពូកែសម្តែងបែបនេះ មិនចម្លែកនោះទេដែលលោកទទួលបានការគាំទ្របែបនេះ។  

Toy Pathompong ពីមុន
Toy Pathompong បច្ចុប្បន្ន

៧. តារាសម្តែងប្រុស kao Jirayu

kao Jirayu មានចំណុចខុសប្លែក ពីតារាប្រុសដទៃដែលបានរៀបរាប់ខាងលើបន្តិច ព្រោះលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ៥ឆ្នាំ រហូតមកដល់ពេលនេះ។  

kao Jirayu ពីមុន
kao Jirayu បច្ចុប្បន្ន

៨. តារាសម្តែងប្រុស Fame Chawin

Fame សម្តែងដំបូងនៅក្នុងខ្សែភាពយន្តរឿង «Talok Wai Korn Por Sorn Waii» ដោយលោកបានដើរតូជាក្មេងសិស្សសាលា។ បើងាកមើលបច្ចប្បន្នវិញ តារាប្រុសនេះកាន់តែសង្ហា សមនឹងគ្រងដំណែងតួឯកមិនចាញ់តារាប្រុសដទៃ។  

Fame Chawin ពីមុន
Fame Chawin បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]