កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៥ និង ១៦ ខែមិថុនា កន្លងទៅថ្មីៗនេះ ក្រុមចម្រៀងប្រុសដ៏ល្បី BTS បានទៅធ្វើការសម្ដែងកម្មវិធី BTS 5th Muster "Magic Shop" នៅឯទីក្រុងប៊ូសាន ដែលជាស្រុកកំណើតរបស់ សមាជិក ២នាក់នៅក្នុងក្រុម។

នៅក្នុងកម្មវិធី ជួបជុំអ្នកគាំទ្រលើកនេះ ហ្វេនៗហាក់ទទួលបាន អារម្មណ៍រំភើប រីករាយយ៉ាងចម្លែក ជាមួយនឹងការរៀបចំប្លែកភ្នែក ក៏ដូចជាសម្តែងបែបថ្មី នូវបទចម្រៀងចាស់ៗរបស់ពួកគេ។

ក្នុងនោះដែរ សមាជិកទាំងអស់ សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រ។ ចំណែកឯកូនពៅប្រចាំក្រុមគឺ Jungkook ក៏មិនអន់ដែរ សុទ្ធតែបញ្ចេញទឹកមុខស្រទន់ បង្ហាញរាងដ៏ស្រស់សង្ហា ច្រៀងបន្ទន់ចិត្តនារីៗនៅប៊ូសាន ឲ្យលង់ស្នេហ៍ ស្ទើរតែដកចិត្តមិនរួច។

កុំថាឡើយតែក្រមុំៗនៅប៊ូសាន សូម្បីហ្វេននារីៗនៅក្រៅប្រទេស ដែលមិនបានទៅចូលរួម ក៏ពោលសរសើរ Jungkook មិនដាច់ពីមាត់ដែរ ពេលបានទស្សនា វីដេអូនៃការសម្ដែងបទ Pied Piper នេះ។

ជាការពិតណាស់ កាយវិការ ទឹកមុខ និងសម្លេងច្រៀងរបស់ Jungkook វាហាក់បីដូចជា លោកកំពុងរាយមន្តស្នេហ៍ មកកាន់អ្នកទស្សនាយ៉ាងដូច្នោះដែរ៕

ចង់ដឹងថា តើ Jungkook លេងទឹកមុខសាហាវបែបណា ពេលសម្ដែងបទ Pied Piper?

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]