អង់គ្លេស៖ ក្លឹបបាល់ទាត់ដែលមានម្ចាស់ក្លឹបជាសេដ្ឋីជនជាតិរុស្ស៊ី Chelsea បានបដិសេធសំណើរបស់ក្លឹបយក្សពីរនៅអេស្ប៉ាញគឺ Barcelona និង Atletico Madrid ក្នុងការនាំយកខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Willian ពីទឹកដី Stamford Bridge ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។

កីឡាករ Willian

កីឡាករពាក់អាវលេខ២២ នៅChelsea Willian នៅសល់កុងត្រាមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹបមួយនេះ។ ទោះបីជាខ្លាច Willian ចាកចេញនារដូវក្ដៅខាងមុខ, Chelsea ក៏កំពុងតែព្រួយបារម្ភនឹងគេចាកចេញដោយគ្មានតម្លៃខ្លួននារដូវកាលក្រោយមួយទៀត។ ប៉ុន្តែ Chelsea នឹងមិនខាតបង់នោះទេ ប្រសិនបើអាចឈានដល់ការបន្តកុងត្រាជាមួយ Willian រយៈពេល ២ឆ្នាំទៀត។

យ៉ាងណាមិញ Willain ធ្លាប់ត្រូវបានក្លឹប Barcelona ទាក់ទងក្នុងការនាំទៅកាន់ទឹកដី Camp Nou បីម្ដងរួចមកហើយ តែសុទ្ធតែត្រូវបានបដិសេធពី Chelsea។ សំណើចុងក្រោយបង្អស់ដាក់មកកាន់ Chelsea ដើម្បីចរចាយក Willian គឺមានតម្លៃ ៥៥លានផោន។ 

កីឡាករ Willian

បញ្ជាក់ផងដែរថា Willian ត្រូវបាន Chelsea ទិញពីក្លឹបរុស្ស៊ី Anzhi Makhackala ក្នុងតម្លៃខ្លួន ៣០លានផោន កាលពីឆ្នាំ ២០១៣។ គិតមកត្រឹមពេលនេះ Willian បង្ហាញខ្លួនឲ្យ Chelsea ចំនួន ២៩២ប្រកួត និងទាត់ចូលទីបាន ៥២គ្រាប់ ព្រមទាំងជួយឲ្យ Chelsea ឈ្នះពាន Premier League បានពីរដងផងដែរ៕

ប្រភព៖ Sky Sports 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]