WARNING: GRAPHIC IMAGES

ឥណ្ឌា៖ មនុស្សម្នាជាច្រើននាក់នាំគ្នាកោតសរសើរពេទ្យឥណ្ឌា ក្រោយបុរសម្នាក់ត្រូវដាច់ដៃស្តាំទាំងស្រុង តែអាចតភ្ជាប់ប្រើប្រាស់បានធម្មតាវិញ ក្រោយវះកាត់រួច។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ Ahmedabad Gujarat អាយុ ២៨ឆ្នាំ បានរអិលជើងធ្លាក់ចូលក្នុងផ្លូវរទេះភ្លើង ស្របពេលរថភ្លើងឆ្លងកាត់ បណ្តាលឱ្យដាច់ដៃស្តាំទាំងស្រុងយកតែម្តង។

ប្រភពដដែលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងទីក្រុងមុមបៃ កាលពីពេលថ្មីៗនេះ។

ក្នុងអំឡុងពេលកើតហេតុ លោក Ahmedabad ត្រូវបានមនុស្សម្នានៅម្តុំនោះ បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ដោយក្នុងនោះគេក៏បានយកដៃស្តាំរបស់លោក ដាក់ក្នុងថង់ប្លាស្ទិកយកទៅជាមួយផងដែរ។

មិនយូរប៉ុន្មាន លោកក៏ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ។ ឆ្លងកាត់ការវះកាត់អស់រយៈពេល ៧ម៉ោង នៅទីបំផុតគ្រូពេទ្យក៏អាចតភ្ជាប់ដៃរបស់លោកបានសម្រេច។ លោក Ahmedabad ត្រូវតែសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈសិន ដើម្បីតាមដានស្ថានភាពរបួសបន្ថែម។

លោកវេជ្ជបណ្ឌិត Nitin Ghag បាននិយាយថា សំណាងល្អរូបគេបានមកដល់មន្ទីរពេទ្យទាន់ពេលវេលា ហើយលោកក៏បានព្យាយាមអស់លទ្ធភាពក្នុងការតភ្ជាប់ដៃរបស់គាត់ផងដែរ។

យ៉ាងណាមិញ មនុស្សម្នាជាច្រើនបានស្ងើចសរសើរពេទ្យឥណ្ឌាថាពិតជាពូកែពិតមែន សូម្បីតែដៃដែលដាច់ហើយ ក៏អាចតភ្ជាប់បានវិញដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ដៃរបស់លោក Ahmedabad
ដៃរបស់លោក Ahmedabad

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]