ថៃ÷​ បុរសជានជាតិចិនវ័យ ៣៣ម្នាក់ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងសម្លាប់ភរិយាដែលមានផ្ទៃពោះរយៈពេលបីខែរបស់គាត់ដោយរុញឱ្យនាងជាប្រពន្ធធ្លាក់ចុះច្រាំងថ្មនៅសួនឧស្យានមួយដ៏ល្បី ផាថីម នៅស្រុក កុងឈាម នៅប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា។

ប៉ូលិសនៅតំបន់នោះបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យូ ស៊ៀរដុង បន្ទាប់ពីប្រពន្ធរបស់ជនសង្ស័យបានរាយការណ៍ថា ប្ដីរបស់នាងប៉ុនប៉ងសំលាប់នាង។

ស្រ្តីជនរងគ្រោះបានប្រាប់ទៅប៉ូលិសថា នាងមិនអាចនិយាយរឿងទាំងនេះទៅកាន់ប៉ូលិសភ្លាមៗបន្ទាប់ពីកើតហេតុបានទេ ព្រោះប្ដីរបស់នាងតែងតែនៅជិត ក្នុងអំឡុងពេលនាងកំពុងសំរាកព្យាបាលរបួសនៅមន្ទីរពេទ្យ។ ប្ដីរបស់នាងគំរាមសំលាប់ប្រសិនបើនាងរាយការណ៍អំពីហេតុការណ៍ដែលបានកើតឡើងកន្លងទៅនេះ។ ទើបនាងឆ្លើយប្រាប់ថា នាងរអិលដួលសន្លប់។

មានអ្នកដំណើរជនជាតិថៃ បានឃើញ ស្រ្តីជនរងគ្រោះដេកនៅលើដី ដោយមានរបួស ក្នុងឧស្យានជាតិ ផាថីម។ ស្រ្តីជនរងគ្រោះបានធ្លាក់ចុះ ៣៤ម៉ែតពីច្រាំងថ្ម។ នាងទទួលរងនូវការបាក់ឆ្អឹងភ្លៅខាងឆ្វេង ដៃឆ្វេង ឆ្អឹងកខាងឆ្វេង ឆ្អឹងខ្នង និងជង្គង់។ សំណាងបំផុតនោះទារកនៅក្នុងពោះគេចផុតពីគ្រោះថ្នាក់៕

ក្រុមអ្នកសង្រ្គោះកំពុងជួយស្រ្តីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]