កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Taeyeon សមាជិកក្រុម Girls' Generation បានធ្វើឲ្យក្រុមអ្នកគាំទ្រ ផ្ទុះការព្រួយបារម្ភជាថ្មី បន្ទាប់ពីនាងបានសារភាព តាមរយៈសំណួរចម្លើយ នៅក្នុង Instagram ថានាងកំពុងតែតស៊ូជានិង ជំងឺធ្លាក់ទឹកចិត្ត។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានបង្ហាញដោយឥតលាក់លៀមថា នាងមានជំងឺនេះជាយូរមកហើយ ប៉ុន្តែថ្មីៗនេះ នាងកំពុងព្យាបាលវាដោយការប្រើថ្នាំ។

ក្នុងនោះដែរ Taeyeon បានបញ្ចេញមតិថា ជម្ងឺធ្លាក់ទឹកចិត្តនេះ ជាជំងឺដ៏កាចសាហាវមួយ ដែលយើងមិនគួរមើលរំលងឡើយ ព្រោះគ្រប់គ្នា សុទ្ធតែមានឱកាស កើតជំងឺនេះបានគ្រប់ពេលវេលា។

ភ្លាមៗនោះ វេជ្ជបណ្ឌិត Son Suk Han ដែលជាគ្រូពេទ្យជំនាញ ផ្នែកសរសៃប្រសាទ បានបង្ហើបឲ្យដឹងផងដែរថា ជាច្រើនលើករួមមកហើយដែល Taeyeon បានស្រែកយំយ៉ាងក្លាហាន ដើម្បីសុំជំនួយ នៅពេលដែលនាងប្រកាសថា នាងកំពុងមានជំងឺនេះ។ ប៉ុន្តែនាងបែរជាទទួលរងនូវ ការប្រមាថមើលងាយទៅវិញ ធ្វើឲ្យសភាពជំងឺរបស់នាង កាន់តែធ្ងន់ធ្ងរ។

ជាការពិតណាស់ វេជ្ជបណ្ឌិត Son Suk Han បានបង្ហាញការមិនពេញចិត្ត ចំពោះទង្វើដ៏អមនុស្សធម៌ទាំងនេះ។ លោកបានបន្តថា កម្លាំងចិត្ត និងក្ដីស្រលាញ់ពីហ្វេន ក៏ដូចជាមនុស្សជុំវិញខ្លួន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់នាងដើម្បីយកឈ្នះជាមួយនឹង ជំងឺដ៏កាចសាហាវមួយនេះ។

វេជ្ជបណ្ឌិត Son Suk Han ក៏បានពន្យល់ផងដែរថា បច្ចុប្បន្ននេះបញ្ហាជម្ងឺផ្លូវចិត្ត ត្រូវបានគេចាត់ទុកជា ភាពអវិជ្ជមានមួយ នៅក្នុងសង្គមកូរ៉េ ក៏ដូចជាតាមបណ្ដាប្រទេសមួយចំនួន នៅលើពិភពលោក ដែលទាមទារឲ្យមនុស្ស យកចិត្តទុកដាក់ទៅលើវា ព្រោះកំណើនមនុស្សស្លាប់ ដោយសារជម្ងឺនេះ វាកាន់តែមានច្រើនទៅៗហើយ ពីមួយថ្ងៃទៅមួយថ្ងៃ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Taeyeon
រូបភាព Taeyeon
រូបភាព Taeyeon
រូបភាព Taeyeon
រូបភាព Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]